ខ្សែ​ប្រយុទ្ធ​ Bale នឹង​អ​វត្តមាន​ជា​ថ្មី​ម្ដង​ទៀត ពេល​ប៉ះ​ជាមួយ​ក្លឹប​ចាស់​ស្អែក​នេះ!

  • 2017-10-31 13:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Gareth Bale នឹង​អវត្តមាន​ជា​ថ្មី​ម្ដង​ទៀត ពេល​ប៉ះ​ជាមួយ​ក្លឹប​ចាស់​ខ្លួន Tottenhem Hotspurs នៅ​យប់​ថ្ងៃ​ពុធ​ខាង​មុខ​ បន្ទាប់​ពី​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​រាយ​កីឡាករ​ Real Madridត្រៀម​លេង​ក្នុង​ជំនួប UCL មួយ​នេះ។

បើ​ទោះ​ជា​កាល​ពី​ពេល​ថ្មីៗ គ្រូ​បង្វឹក Real Madrid លោក Zinedine Zidane បាន​បញ្ជាក់​ថា Bale បាន​ត្រលប់​មក​ធ្វើ​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​តែ​មិន​អាច​ត្រលប់​មក​ជួយ​ក្រុម ក្នុង​ការ​ប្រកួត Champions League ជាមួយ​អតីត​ក្លឹប​ខ្លួន Tottenhem Hotspurs។

អវត្តមាន​នេះ​មាន​ន័យ​ថា Bale បាន​ខក​ខាន​ជា​ថ្មី​ក្នុង​ការ​លេង​ប៉ះ​ជាមួយ​ក្លឹប​ Spurs ដែល​ជា​​ក្លឹប​ចាស់​ខ្លួន បន្ទាប់​ពី​ខក​ខាន​ម្ដង​រួច​ហើយ​កាល​ពី​ ២​សប្ដាហ៍​មុន ដោយ​សារ​បញ្ហា​របួស​សាច់​ដុំ​កំភួន​ជើង។

ក្រៅ​ពី Bale ក៏​មាន​កីឡាករ​មួយ​ចំនួន​ទៀត​ដែល​នឹង​មិន​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​ដែរ មាន​ដូច​ជា អ្នក​ចាំ​ទី Keylor Navas ខ្សែ​ការពារRaphael Varane និង​ខ្សែ​បម្រើ Mateo Kovacic។ ចំណែក​ឯ ខ្សែ​បម្រើ Isco វិញ​មាន​ឈ្មោះ​ក្នុង​បញ្ជី​មួយ​នេះ បើ​ទោះ​ជា​​រង​របួស​កាល​ពី​ការ​ប្រកួត​ថ្ងៃ​អាទិត្យ ហើយ​មិន​បាន​ហាក់​ជាមួយ​ក្រុម​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ក៏​ដោយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម