២០០ នាក់​បាន​ស្លាប់នៅ​កូរ៉េ​ខាង​ជើង​ ក្នុង​ព្រឹត្តិការណ៍​បាក់​រូង​ក្រោម​ដី ក្រោយ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​

  • 2017-10-31 13:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​ពី​ប្រភព​មួយ​នៅ​កូរ៉េ​ខាង​ជើង ​​ទូរទស្សន៍​ជប៉ុន Asahi ក្នុង​ថ្ងៃ​នេះ បាន​ផ្សាយ​ថា​ កាល​ពី​ខែ​មុន មាន​ព្រឹត្តិការណ៍​បាក់​រូង​ក្រោម​ដី​មួយ​កន្លែង​ដែល​មាន​ទីតាំង​ជិត​តំបន់​សាក​ល្បង​គ្រាប់​នុយក្លេអ៊ែរ​ បណ្ដាល​ឲ្យ​មនុស្ស​ជាង ២០០​ នាក់​ស្លាប់។ ការ​បាក់​រលំ​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ដើម​ខែ​មុន។

បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​មួយ​នេះ ​កាល​ពី​ថ្ងៃ​ទី ១០​ កញ្ញា​ កន្លង​ទៅ​នេះ​ មាន​ការ​បាក់​រូង​ក្រោម​ដី​មួយ​កន្លែង​នៅ​ជិត​តំបន់ Punggye-ri ដែល​ជា​តំបន់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​មួយ​របស់​កូរ៉េ​ខាង​ជើង ដោយ​ការ​រលំ​លើក​ដំបូង​បាន​ធ្វើ​ឲ្យ​​កម្មករ​ចំនួន​ជាង ១០០ នាក់​ ដែល​ធ្វើ​ការ​នៅ​តំបន់​នោះ​រង​គ្រោះ ខណៈ​ការ​រលំ​លើក​ទី ២ បាន​ធ្វើ​ឲ្យ​មនុស្ស​សរុប​ជាង **២០០​ នាក់​**បាន​ស្លាប់។

អ្នក​ជំនាញ​បាន​និយាយ​ថា ការ​រញ្ជួយ និង​បាក់​ដី​ជា​ញឹកញាប់​នៅ តំបន់​ Punggye-ri ប្រហែល​ជា​បណ្ដាល​មក​ពី​ការ​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី ៦ របស់​កូរ៉េ​ខាង​ជើង​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៣​ កញ្ញា​កន្លង​ទៅ​នេះ។ ដោយ​មាន​ស្ថានភាព​បែប​នេះ តំបន់ Punggye-ri អាច​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​យូរ​ទៀត​ទេ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ៕

ប្រភព៖ Reuters   ប្រែសម្រួល៖ ហ៊ឹម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី