El Shaarawy ធ្វើ​ឲ្យ​ Chelsea ស្រក់​ទឹក​ភ្នែក​នៅ​ទឹកដី​អ៊ីតាលី

  • 2017-11-01 01:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​អង់គ្លេស​តោ​ខៀវ​ Chelsea បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​ថ្វី​ដៃ​ AS Roma មក​ពី​ប្រទេស​អ៊ីតាលី។

ការ​ប្រកួត​នៅ​ទឹកដី​ Stadio Olimpico កាល​ពី​យប់​មិញ​លេង​បាន​តែ​ ១​នាទី Stephan El Shaarawy បាន​ទាត់​ទម្លុះ​ដៃ​អ្នក​ចាំ​ទី​ Thibaut Courtois បាន​១​គ្រាប់​មុន​។ ក្រោយ​ត្រូវ​គូ​ប្រជែង​នាំ​មុខ​ Chelsea ប្រឹង​វាយ​បក​យ៉ាង​ខ្លាំង​តែ​មិន​អាច​រំខាន​ទី​របស់​ Roma បាន​។

ឈាន​ដល់​នាទី​៣៦​ តារា​ឆ្នើម​ El Shaarawy រក​ឃើញ​គ្រាប់​បាល់​ទី​ពីរ​របស់​ខ្លួន​ក្រោយ​ខ្សែ​បម្រើ​ Nainggolan បោះ​បាល់​ឲ្យ​ស៊ុត​យ៉ាង​ស្អាត​ផុត​ខ្សែ​ការពារ​ Chelsea ២​រូប។ ក្រុម​ភ្ញៀវ​នៅ​មិន​ទាន់​រួច​ខ្លួន​នៅ​ឡើយ​ទេ ពោល​គឺ​នាទី​៦៣​ Diego Perotti បាន​អូស​ទាត់​ពី​តំបន់​ក្រៅ​ប្រអប់​បញ្ចូល​ទី​យ៉ាង​ល្អ។ ចប់​ការ​ប្រកួត​ Roma បាន​យក​ឈ្នះ​ ៣-០។

ឆ្លង​កាត់​លទ្ធផល​នេះ​ Chelsea ត្រូវ​រំកិល​ខ្លួន​ទៅ​លេខ​២​ក្នុង​តារាង​ពូល​ C ចាញ់​ Roma ដែល​ឈរ​ទី​កំពូល​តារាង​ចំនួន​មួយ​ពិន្ទុ​ខណៈ Atletico Madrid ឈរ​នៅ​លេខ​៣​ដដែល​ក្រោយ​ស្មើ​គ្នា​ជាមួយ​ក្រុម​បាត​តារាង​​ Qarabag FK នៅ​ទឹកដី​ខ្លួនឯង​ ១-១៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត