ទិដ្ឋភាព​តារា​ល្បីៗ​ចូល​រួម​ពិធី​បុណ្យ​សព​តារា​សម្តែង​​ Kim Joo Hyuk (វីដេអូ)

  • 2017-11-01 02:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៣១ ខែ​តុលា​នេះ តារា​សម្តែង​ជាច្រើន​រូប​បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​​ Kim Joo Hyuk ស្ថិត​នៅ​កន្លែង​តម្កល់​​សព​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​សេអ៊ូល។

Lee Yoo Young ដែល​ជាមិត្ត​ស្រី​របស់​លោក Lee Joo Hyuk ត្រូវ​បាន​ឃើញ​ដើរ​ចូល​ទៅ​ក្នុង​សាល​ពិធី​ដោយ​យក​ដៃ​ខ្ទប់​មុខ​របស់​នាង។​

សមាជិក​ ដែល​ជា​តារា​ក្នុង​កម្មវិធី '1 Night 2 Days' លោក Kim Jun Ho, Kim Jong Min, Yoon Si Yoon និងCha Tae Hyun  ក៏​មាន​វត្តមាន​ចូលរួម​កម្មវិធី​នេះ​ដែរ។ រីឯតារា​ចម្រៀងរ៉េប Defconn  បាន​យំ​ស្រែក​ជា​ខ្លាំង។

ចំណែក​តារា​ប្រចាំ​កម្មវិធី​ 'Running Man' របស់​ទូរទស្សន៍ SBS​​ មាន​ដូចជា​លោកYoo Jae Suk, Ji Suk Jin, HaHa, Lee Kwang Soo, នាង​ Song Ji Hyo និង​លោក​ Kim Jong Kook ក៏​បាន​អញ្ជើញ​ចូលរួម​ពិធី​ដ៏​ក្រៀម​ក្រំ​នេះ​ដែរ។

ក្រៅ​ពី​តារា​ល្បីៗ​ខាង​លើ​នេះ នៅ​មាន​តារា​សម្តែង​ផ្សេង​ទៀត​ដែរ​ដូច​ជា៖ តារា​សម្តែងYoo Joon Sang, Lee Kyung Young, Jang Geun Suk, Jung Jin Young,  Choi Min Sik, Song Kang Ho, Son Ye Jin, Lee Mi Yeon, Kim Sung Ryung, Jo Jin Woong, Han Ji Min, Go Soo, Kwon Sang Woo, Jung Hye In, Jo Yeo Jung, Jung Kyung Ho,  Seo Ye Ji,  Park Seo Joon, Kim Eui Sung, Go Doo Shim, Son Hyun Joo, Kim Kang Woo, Kim Jae Dong, Kim Sook, Lee Kyung Kyu, Hong Suk Chun រួម​នឹង​តារា​ផ្សេងៗ​ទៀត។

ទស្សនាវីដេអូ​ក្នុង​ពិធីបុណ្យខាងក្រោម៖

មរណភាព​របស់​តារា​សម្តែង​ Kim Joo Hyuk  បាន​ធ្វើ​ឲ្យ​មហាជន​ ជា​ច្រើន​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ និង​ចូលរួម​រំលែក​ទុក្ខ​សោកសៅ​ជាទី​បំផុត។ លោក​បាន​ទទួល​មរណភាព​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​តុលា​ កន្លង​ទៅ​នេះ៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា