បាត់​មុខ​ជិត​២ឆ្នាំ​ ឈាន​ ហុង​ ទៅ​ធ្វើ​កម្មករ​រោងចក្រ​នៅ​ប្រទេស​ថៃ​

  • 2017-11-01 03:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ជើង​ខ្លាំង​ ឈាន​ ហុង​ បាត់​មុខ​ជិត​២ឆ្នាំ​កន្លង​ទៅ​នេះ​ គឺ​ធ្វើ​ការ​ជា​កម្មករ​នៅ​ឯ​ប្រទេស​ថៃ​នោះ​ទេ​ តែ​ឥលូវ​វិល​មក​រក​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​ ព្រោះ​នៅ​ជាប់​ចិត្ត​និង​វិស័យ​មួយ​នេះ។​

កីឡាករ ឈាន​ ហុង​

កីឡាករ​ ឈាន​ ហុង​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​រៀបការ​រួច​មក​ ប្រពន្ធ​ឃើញ​ខ្លួន​ឡើង​សង្វៀន​ម្ដង​ៗ​ពិបាក​ខ្លាំង​ពេក​ មាន​ចិត្ត​អាណិត​ប្ដី​ទើប​សម្រេច​សុំ​ឲ្យ​ឈប់​ឡើង​សង្វៀន​តែ​ម្ដង​ ហើយ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​កម្មករ​រោងចក្រ​ធុងបាសឯ​ប្រទេស​ថៃ។​ បើ​បូក​សរុប​ប្រាក់​ខែ​ទាំង​ពីរ​នាក់​ប្ដីប្រពន្ធ​ ពួកគេ​អាច​ទទួល​បាន​រហូត​ដល់ទៅជាង​៣ម៉ឺន​បាត​ផង​ដែរ។​

កីឡាករ ឈាន​ ហុង​

កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ រូប​នេះ​បន្ត​ថា​ ដោយ​ឃើញ​រាល់​ការ​ប្រកូក​តាម​ហ្វេសបុក​កន្លង​មក​ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​របស់​កម្ពុជា​ម្នាក់​នេះ​ហាក់​ចង់​ឡើង​សង្វៀន​ជា​ថ្មី​ ទើប​សុំ​ប្រពន្ធ​ចូល​ប្រឡូក​និង​អាជីព​មួយ​នេះ​ឡើង​វិញ​តែ​ម្ដង​ ណា​មួយ​បច្ចុប្បន្ន​នេះ​ក៏​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​គួរសម​ដែរ។​ ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​ ឈាន​ ហុង​ ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ហ្វឹកហាត់​ ដើម្បី​ស្ដារ​មុខមាត់​ឡើង​វិញ​ក្នុង​អាជីព​ឈឺ​ខ្លួន​មួយ​នេះ។​

កីឡាករ ឈាន​ ហុង​ ពេលចាញ់ថៃ

កីឡាករ​ ឈាន​ ហុង​ ទើប​តែ​ឡើង​សង្វៀន​បាន​ពីរ​ប្រកួត​ប៉ុណ្ណោះ​ បន្ទាប់​ពី​ឈប់​ជិត​ ២ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​ប្រកួត​លើក​ទី១​ ឈ្នះ​ពិន្ទុ​ ឈិន​ ក្វាន់ងុយ​ និង​ទី២​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​តុលា​ ឆ្នាំ​២០១៧​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​