ភ្ញាក់​ផ្អើល​ ពេល​ដឹង​ពី​​តម្លៃ​ផលិត​ភាពយន្ត​ភាគ​ខ្មែរ និងថៃ

  • 2017-11-01 04:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​វិស័យ​ចម្រៀង វិស័យ​ភាព​យន្ត​មាន​ការ​រីក​ដុះ​ដាល់​ដូច​ផ្សិត​ ដោយ​ផលិតករ​ចាស់ៗ និង​យុវជន​ជា​ច្រើន​បាន​​ផុលផុស ​ផលិត​ភាពយន្ត​វែង​ខ្លី​ជា​ហូរហែ ដែល​នាំ​ឲ្យ​គុន​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​បាន​មួយ​កម្រិត​ទៀត​ មិន​ចាញ់​ប្រទេស​ជិត​ខាង​ប៉ុន្មាន​ឡើយ។

ធនធាន​មនុស្ស សម្ភារៈ និង​ហិរញ្ញវត្ថុ គឺ​ជា​កត្តា​រួម​ផ្សំ​ពិសេសៗ​ ក្នុង​ចំណោម​កត្តា​ជា​ច្រើន​ផ្សេងទៀត​​​​ដែល​នាំ​ឲ្យ​ភាពយន្ត​១​រឿង​លេច​ចេញ​ជា​រូប​រាង និង​គុណភាព​ល្អ​បាន​។ អាច​និយាយ​បាន​ថា​ បើ​ធនធាន​​ កាន់​តែ​បរិបូរ ​គុណភាព​​​ក៏​កាន់​តែ​ល្អ​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ​តើ​ប្រិយមិត្ត​ចង់​ដឹង​ទេ​ថា ដើម្បី​បាន​ភាពយន្ត​ភាគ​ល្អ​១ តើ​អ្នក​ផលិត​ត្រូវ​ចំណាយ​ទុន​ប៉ុន្មាន​ដើម្បី​ផលិត​បាន​រឿង​១ភាគៗ?

សម្រាប់​ប្រទេស​កម្ពុជា ​ទុន​ផលិត​រឿង​ត្រូវ​បាន​គេ​​ទូទាត់​ជា​ភាគ ដោយ​ក្នុង​១​ភាគ​សម្រាប់​ភាពយន្ត​ខ្នាត​មធ្យម​ក្រុម​ផលិត​អាច​ចំណាយ​៣ ទៅ​៤​ពាន់​ដុល្លារ សម្រាប់​ឯ​ភាព​យន្ត​ខ្នាត​ធំ​វិញ អាច​ចំណាយ​រហូត​ដល់​ជាង​៦ពាន់​ដុល្លារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ផលិតករ​ គិត​តាម​​​តម្លៃ​​ត្រឹម​ចុង​រឿង​ចុង​ឆ្នាំ​២០១៧​នេះ។

​ងាក​មក​ភាគី​ថៃ​ ដែល​ជា​ប្រទេស​ជិត​ខាង​វិញ​ សារព័ត៌មាន​ Dara News បាន​ផ្សាយ​ថា ភាព​យន្ត​ភាគ​ថៃ​ អាច​ចំណាយ​អស់​តិច​ ឫ​ច្រើន​អាស្រ័យ​លើ​ការផលិត​ ប្រភេទ​រឿង​ និង​ចំនួន​ភាគ។ យ៉ាងណា​មិញ​ វា​អាច​ត្រូវ​ចំណាយ​ប្រមាណ​ពី​ ២០​លាន​បាត (ប្រហែល​ ៦០ម៉ឺន​ដុល្លារ) ទៅ ៦០​លាន​បាត​ (ប្រហែល​ ១,៨លានដុល្លារ)។ ​

ដោយ​ឡែក​ ថវិកា​ផលិត​រឿង​ភាគ អាច​ចំណាយ​រហូត​ទៅ​ដល់​ជាង​ ១០០លានបាត (ប្រហែល ៣លាន​ដុល្លារ) ឫ ២០០លានបាត​ (ប្រហែល​ ៦លាន​ដុល្លារ)។ ដូចនេះ​ សម្រាប់​ចំណាយ​ជា​មធ្យម​ ក្នុង​ ១​ភាគ​ គឺ​ខ្ទង់​ ២លានបាត​ (ប្រហែល​ ៦ម៉ឺនដុល្លារ)៕

អត្ថបទ៖ សុខណា