Ford​ ​ចេញ​ដៃ​ហ្រ្វាំង​ថ្មី​ ​ជួយ​ឡាន​កាន់​តែ​ងាយ​ ​Drift

  • 2017-11-01 04:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ផ្ដល់​បទ​ពិសោធន៍​ក្នុង​ការ​ ​Drift​ ​រថយន្ត​ម៉ូដែល​ ​Focus RS​ ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ហ្វ្រាំង​អេឡិចត្រូនិក​នោះ​ ​ក្រុមហ៊ុន​ ​Ford​ ​បាន​បញ្ចេញ​នូវ​ដៃ​ហ្រ្វាំង​ពិសេស​ម្យ៉ាង​ហៅ​ថា​ ​Drift Stick​ ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ម៉ូដែល​នេះ​ងាយ​ ​Drift​ ​ដូច​ឡាន​ប្រើ​ហ្វ្រាំង​ប្រេង​ធម្មតា។

Drift Stick​ ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ហ្រ្វាំង​អេឡិចត្រូនិក​របស់​រថយន្ត​ ​Ford​ ​ម៉ូដែល​ ​Focus RS​ ​មាន​ដំណើរការ​ដូច​ហ្វ្រាំង​ប្រេង​ ​ដែល​រថយន្ត​នឹង​អូស​បញ្ឆិត​ ​ឬ​ទទឹង​ខ្លួន​ពេល​បើក​លឿន​ហើយ​កាច់​កង​ទៅ​ចំហៀង​ ​ដែល​គេ​អាច​ហៅ​បាន​ថា​ជា​ការ​ ​Drift។

ដោយ​ឡែក​ ​សម្រាប់​ប្រព័ន្ធ​ហ្រ្វាំង​អេឡិចត្រូនិក​របស់​ ​Ford​ ​Focus RS​ ​គឺ​វា​មិន​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បើក​ ​Drift​ ​បាន​នោះ​ទេ​ ​ព្រោះ​ហ្រ្វាំង​នេះ​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​មិន​ឲ្យ​រថយន្ត​គ្រលែង​ពេល​ចាប់​ហ្វ្រាំង​នោះ​ឡើយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម