កប់​ហ្មង! ស្រី​ស្អាត​២​រូប​ លេង​ស្ទីល​បែប​ក្រមុំ​យេយេ (វីដេអូ)

  • 2017-11-01 06:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទសវត្សរ៍​ទី​៨០ និង​៩០ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​មាន​ភាព​សប្បាយ​រុង​រឿង​ជា​ខ្លាំង​ ព្រោះ​វា​ជា​ឆ្នាំ​ដែល​កម្ពុជា​បាន​ងើប​ផុត​ពី​សង្គ្រាម និង​ទទួល​បាន​សន្តិភាព​ពេញ​លេញ​ឡើង​វិញ។

ក្នុង​នោះ ប្រទេស​ជាតិ​ក៏​ចាប់​ផ្ដើម​អភិវឌ្ឍន៍​បន្ដិច​ម្ដងៗ​លើ​គ្រប់​វិស័យ​ មិន​ថា​​សេដ្ឋកិច្ច អប់រំ​ សុខាភិបាល រដ្ឋ និង​ឯកជន​ឡើយ។ ការ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់ ក៏​មាន​សន្ទុះ​ហក់​ឡើង​មិន​ធម្មតា ដោយ​យុវវ័យ​ជំនាន់​នោះ​និយម​តុប​តែង​ខ្លួន​ប្លែកៗ​គួរ​ជា​ទី​ចាប់​អារម្មណ៍។

ដើម្បី​ប្ដូរ​បរិយាកាស​ពី​ការ​បង្ហាញ​សម្លៀក​បំពាក់​​សម័យ​ទំនើប ថ្ងៃ​នេះ​ស្រី​ស្អាត២​រូប គឺ​កញ្ញា លឹម មួយហ្គិច និង យ៉ាយ៉ា បាន​បញ្ចេញ​ស្ទីល​ក្រមុំ​យេយេ​យ៉ាង​ឡូយ​កប់​ឲ្យ​ប្រិយមិត្ត​បាន​ទស្សនា​កម្សាន្ត​មុន​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូក​បាន​មក​ដល់៕

អត្ថបទ៖ សុខណា