កីឡាករ​ល្បី ៧រូប​ ដែល​កើត​ខែ​វិច្ឆិកា​នេះ

  • 2017-11-01 08:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​វិច្ឆិកា​បាន​ឈាន​ចូល​មក​ដល់​ហើយ មក​ស្គាល់​កីឡាករ​បាល់ទាត់​ល្បីៗ ចំនួន ៧​រូប​ដែល​កើត​ក្នុង​ខែ​មួយ​នេះ។

១.Marco Verratti (កើត​ថ្ងៃ​ទី៥ វិច្ឆិកា ឆ្នាំ១៩៩២)៖ ខ្សែ​បម្រើ​ PSG រូប​នេះ នឹង​ឈាន​ចូល​វ័យ ២៥​ឆ្នាំ​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

២.David De Gea (កើត​ថ្ងៃ​ទី ៧ វិច្ឆិកា ឆ្នាំ១៩៩០)៖ ចាស់​មួយ​ឆ្នាំ​ទៀត​ហើយ អ្នក​ចាំ​ទី​ដៃ​ស្អិត​រូប​នេះ​នឹង​មាន​អាយុ ២៧​ឆ្នាំ​ហើយ​ក្នុង​ខួប​កំណើត​ឆ្នាំ​នេះ។

៣.Philipp Lahm (កើត​ថ្ងៃ​ទី ១១ វិច្ឆិកា ឆ្នាំ១៩៨៣)៖ វីរបុរស​ក្លឹប Bayern Munich រូប​នេះ នឹង​ផ្លុំ​ទាន​ខួប​កំណើត​អាយុ ៣៤​ឆ្នាំ​ហើយ នៅ​ថ្ងៃ​ទី ១១​ខាង​មុខ។

៤.Paulo Dybala (កើត​ថ្ងៃ​ទី ១៥ វិច្ឆិកា ឆ្នាំ១៩៩៣)៖ ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ Juventus រូប​នេះ ឈាន​ចូល​វ័យ ២៤​ឆ្នាំ​ហើយ ក្នុង​ខួប​កំណើត​លើក​នេះ។

៥.Paul Scholes (កើត​ថ្ងៃ​ទី ១៦ វិច្ឆិកា ឆ្នាំ១៩៧៤)៖ អតីត​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ នឹង​មាន​អាយុ ៤៣​ឆ្នាំ​ហើយ នៅ​ថ្ងៃ​ទី ១៦​ខាង​មុខ។

៦.Xabi Alonso (កើត​ថ្ងៃ​ទី ២៥ វិច្ឆិកា ឆ្នាំ១៩៨១)៖ ខ្សែ​បម្រើ​ឆ្នើម​ដែល​ទើប​នឹង​ចូល​និវត្តន៍​ឆ្នាំ​នេះ នឹង​ផ្លុំ​ទាន​ខួប​កំណើត​អាយុ ៣៦​ឆ្នាំ​ហើយ​នា​ចុង​ខែ​នេះ។

៧.Ryan Giggs (កើត​ថ្ងៃ​ទី ២៩ វិច្ឆិកា ឆ្នាំ១៩៧៣)៖ វីរបុរស​ក្លឹប​បិសាច​ក្រហម​រូប​នេះ​នឹង​មាន​អាយុ ៤៤​ឆ្នាំ​ហើយ ក្នុង​ខួប​កំណើត​ឆ្នាំ​នេះ។

ក្រៅ​ពី​កីឡាករ​ល្បី​ទាំង ៧​រូប​រៀប​រាប់​ខាង​លើ ក៏​មាន​វីរបុរស​បាត់​ទាត់ ក៏​ដូច​ជា​កីឡាករ​ឆ្នើម​មួយ​ចំនួន​ទៀត ដែល​មាន​ខួប​កំណើត​ក្នុង​ខែ​វិច្ឆិកា​នេះ​ផង​ដែរ ក្នុង​នោះ​រួម​មាន Rio Ferdinand, Chris Smalling, Marouane Fellaini, Geoginio Wijnaldum, Staven Jovetic ជា​ដើម​៕

ប្រភព៖ Bornglorious   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម