អ្នក​សិល្បៈ​១២រូប​ ជួប​រឿង​អាស្រូវ​ក្នុង​​ឆ្នាំ​២០១៧​​

  • 2017-11-03 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ​២០១៧ នេះ​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​មួយ​ចំនួន​​បានរង​ការ​វាយ​ប្រហារ​​​យ៉ាង​ចាស់​ដៃ​​​ពី​សំណាក់​អ្នក​គាំទ្រ​ និង​បណ្ដា​សារព័ត៌មាន​​ក្នុង​ស្រុក​ជុំ​វិញ​រឿង​រ៉ាវ​អាស្រូវ​​ ដែល​កើត​ចេញ​ឡើង​ពី​ទង្វើ​របស់​ពួក​គេ​ផ្ទាល់​តែ​ម្ដង​។

អ្នក​សិល្បៈ​ប្រុស​ស្រី​ ១៤ រូប​​​ជួប​ប្រទះ​រឿង​អាស្រូវ​​សម្រាប់​ឆ្នាំ​២០១៧ រួម​មាន៖

១/ តារា​ចម្រៀង​ផលិតកម្ម​ថោន​ កញ្ញា លី អ៊ីវ៉ាធីណា រង​ការ​រិះគន់​​ពី​​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ក្រោយ​ពី​នាង​បង្ហោះ​សារ​ថា​ ផ្កា​ស្លា​គ្មាន​ន័យ​សម្រាប់​នាង។ ពាក្យនេះធ្វើឲ្យមហាជនខឹងសម្បា ព្រោះ​នាង​ជា​នារី​ខ្មែរ​មិន​គួរ​ប្រើ​ពាក្យ​នេះ​នោះ​ទេ​។ បន្ទាប់​មក​តារា​ចម្រៀង​រូប​នេះ​ក៏​រង​ការ​រិះគន់​ជា​ថ្មី​ម្ដង​ទៀត​​ ចំពោះ​​ការ​ចម្លងបទ​ចម្រៀង​ពី​តារា​ចម្រៀង​វៀតណាម។

២/ដោយ​ឡែក​ម្ចាស់​បទ​ "ចាក់​ទឹក​ដូង​" កញ្ញាយូរី បែក​ធ្លាយ​រូបភាព និងព័ត៌មាន​អាស្រូវ​នាង​ និង​គូ​ស្នេហ៍​បែក​បាក់​គ្នា​ ក្រោយ​ពី​​មើល​ចិត្ត​ថ្លើម​​គ្នា​បាន​​ ៤ ឆ្នាំ​ ហើយ​អតីត​សង្សារ​ថែម​ទាំង​គម្រាម​​ផុស​រូប​លាភ​ពណ៌​ដើម្បី​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​នាង​ថែម​ទៀត​ផង​។

៣/ បទ “ខុសជំនាន់" ដ៏​ល្បី​ល្បាញ​​របស់​ ថេ​ណា ត្រូវ​បាន​ប្រិយមិត្ត​មួយ​ចំនួន​គិត​ថា ​បទ​នេះ​ចម្លង ឬ​កែ​សាច់​​ភ្លេង​ពី​បទ​ថៃ​ ដែល​មាន​ចំណង​ជើង​ថា "หน้าหนาวที่แล้ว ឬ Last Winter" ដែល​ច្រៀង​ដោយ The Toy ។

៤/តារា​កំប្លែង​នាយ​ ក្រឹម និង ស្រីលាភ វិញ​ទទួល​រងការ​រិះគន់​ និង​ ជេរប្រទេច​​យ៉ាង​​​ខ្លាំង​ពី​អ្នក​គាំ​ទ្រ​​​ ដោយ​សារ​តែ​​ អ្នកទាំងពីរបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា រហូតដល់មានកូនភ្លោះ។

៥/ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវ​​បាន​​អតីត​តារា​សម្តែង សុវណ្ណ មករា ចេញ​មុខ​​បក​អាក្រាត​ រឿងកិបកេង​ថវិកា​​បាន​មក​ពី​ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​រាប់​ម៉ឺន​ដុល្លារ​​​សម្រាប់​ទុក​ជួយ​សិល្បករ​ចាស់​ជរា​។ ការ​លើក​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកនាង ចន ច័ន្ទ​លក្ខិណា និង​ ហេង ឡុង ក្ដៅ​ស្លឹក​ត្រចៀក​ឆេវ​​ដល់​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលា​ការ​។

៦/ ទាក់​ទង​កូន​ស្រី​តាវ៉ិចទ័ កញ្ញា នីឡា វិញ​ត្រូវ​បាន​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ជេរប្រទេច​ជុំវិញ​រឿង​រ៉ាវ​​ជាន់​ទង់​ជាតិ​ខ្មែរ​ ព្រោះ​នាង​ជា​កូន​ខ្មែរ​មិន​គួរ​យក​ជើង​ទៅ​ជាន់​ជាតិ​សាសន៍​ខ្លួន​ឯង​ដូច្នេះ​ឡើយ​។

៧/ តារាចម្រៀង​ សុគន្ធ នីសា ​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់​​ពី​សាធារណៈ​ជន​ ដែល​ទស្សនា​កម្មវិធី​ The Voice Kids បន្ទាប់​ពី​នាង​ជ្រើស​​រើស​ឲ្យ​កុមារី ស៊ីវហេង ឡើង​ទៅ​កាន់​វគ្គ​បន្ត​ដោយ​ទន្លាក់​កុមារី អ៊ុក សុវណ្ណារី ពី​កម្មវិធី​។ ក្រោយ​​ក៏​លេចឮ​ព័ត៌មាន​ថា​ ហេតុផល​ដែល​ សុគន្ធ នីសា ជ្រើសរើស​ ស៊ីវ ហេង ទៅ​កាន់​វគ្គ​បន្ទាប់​ដោយ​សារ​តែ​នាង​ និង ឪពុក​របស់​កុមារី ស៊ីវហេង ជា​គូ​ស្នេហ៍​នឹង​គ្នា​។

៨/ សម្រាប់​​តារា​សម្តែង ឌុច លីដា ត្រូវ​​ចាងហ្វាង​ផលិតកម្ម​ FCI លោក គាំ​ ចន្ធី ចេញ​មុខ​បក​អាក្រាត​​ថា​ នឹង​​ដាក់​ពាក្យ​ប្ដឹង​ ព្រោះ​នាង​​ធ្វើ​ឲ្យ​ផលិតកម្ម​លោក​ខាត​បង់​ជា​ច្រើន​ ដោយ​សារ​តែ​ការ​មិន​គោរព​ពេល​វេលា​យក​លេស​ម្ដង​ចេះ​ម្ដង​ចុះ​ ធ្វើ​ឲ្យ​ក្រុម​ការ​ងារ​ថត​ឈឺ​ក្បាល​គ្រប់​គ្នា​។

៩/ ចំពោះ​តារា​សម្ដែង​ទឹក​ភ្នែក​ នី មុន្នីនាថ វិញ​ត្រូវ​អតីត​គូ​​ដណ្តឹង​ លោក អ៊ឹង សូឡាង ​​ចេញ​មុខ​ហែក​រឿង​អាស្រូវ​ថា​ នាង​គឺ​នា​រី​ម្នាក់​គួរ​ឲ្យ​ខ្លាច​បំផុត​ មិន​ត្រឹម​តែ​ចេះ​​សម្ដែង​នៅ​ក្នុង​រឿង​នោះ​ទេ ​សូម្បី​តែ​ក្រៅ​សាច់​រឿង​ក៏​​សម្ដែង​បាន​ល្អ​ដែរ ព្រោះ​នាង​បាន​បោក​ប្រាស​​លុយ​ពី​លោក​អស់​រាប់​ម៉ឺន​ដុល្លារ​។ លទ្ធផល​ចុង​ក្រោយ​បែរ​ជា​សុំ​បែក​គ្នា​ទៅ​វិញ​ក្រោម​ហេតុ​ផល​រស់​នៅ​មិន​ចុះ​សម្រុង​​ជាមួយ​គ្នា​ និង​មិន​សូវ​ចេះ​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​។​​

១០/ ​ត្រឡប់​មក​តារា​សម្ដែង​សិច​ស៊ី​ដើម​ទ្រូង​ទ្រលុក​ទ្រលន់​ ដេនីក្វាន់ វិញ​ត្រូវ​បាន​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បញ្ឈប់​​ មិន​ឲ្យ​ថត​ខ្សែ​ភាព​យន្ត​រយៈ​ពេល​ ១​ ឆ្នាំ​ពេញ​ ដោយ​មូល​ហេតុ ​មិន​ធ្វើ​តាម​​​ការ​ហាម​ប្រាម​របស់​ក្រសួង​មិន​ឲ្យ​នាងស្លៀក​ពាក់​សិច​ស៊ី​។

១១/​រីឯ​កំលោះ​សង្ហា​មក​ពី​ទឹក​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ​ ពេជ្រ ថាណា វិញ​ត្រូវ​បាន​ គេ​ទម្លាយ​ថា​ ធ្លាប់​មាន​ប្រពន្ធ​កូន​ម្ដង​រួច​ទៅ​ហើយ​មុន​ពេល​ឈាន​ជើង​ចូល​សិល្បៈ​។ តែ​ក្រោយ​មក​ជីវិត​រស់​នៅ​ជាមួយ​ប្រពន្ធ​ទី​១​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​តារា​ចម្រៀង​​​រូប​នេះ​មើល​ឃើញ​នារី​មាន​ទ្រព្យ​ល្អ​ជាង​ប្រពន្ធ​ខ្លួន។​

១២/ ក្រឡេក​មក​ចាប់​អារម្មណ៍​ សុវណ្ណ មករា វិញ​​ក្រោយ​ពី​បក​អាក្រាត​អនាគត​ប្រពន្ធ​ ហេង ឡុង រួច​មក​ ​ត្រូវ​បាន​នាង​ចេញ​មុខ​បក​អាក្រាត​ថា លោក​គឺ​ជា​​តារា​ប្រុស​​ម្នាក់​​រស់​ដោយ​សារ​ស្រី​ ព្រម​ទាំង​បោក​ប្រាស់​លុយ​រាប់​ម៉ឺន​ដុល្លារ​ពី​នារី​ៗ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​៕

​​​

​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម