អនុវត្ត ៥ យ៉ាង​នេះ កូនកំលោះ​មិន​ភ័យ​រឿង​កូន​ក្រមុំ​ដួល​នៅ​ថ្ងៃ​ការ

  • 2017-11-01 09:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​ដល់​ថ្ងៃ​ការ​អ្នក​ណា​ក៏​បារម្ភ​ដែរ​ ខ្លាច​ខ្វះ​មុខ​ខ្វះ​ក្រោយ ជួន​កាល​មាន​បញ្ហា តាន​តឹង ធុញ​ថប់​ ហត់​ពេក​ទៅ​ជា​ឈឺ រហូត​ដល់​​ដួល​សន្លប់​តែ​ម្ដងក៏មាន​ ។

ចឹង​ដើម្បី​ជៀសវាង​បញ្ហា​ទាំង​នេះ​កើត​មាន​អំឡុង​ថ្ងៃ​សិរី​សួស្ដី​របស់​អ្នក​ គួរ​តែ​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​ Sabay បាន​ជួប​សម្ភាសអ្នក​មាន​បទ​ពិសោធន៍​ខាង​ក្រោម៖

១. សម្រាក៖ វា​ជា​ចំណែក​ដែល​មិន​អាច​ខ្វះ​បាន បើ​ហត់​ខ្លាំង សម្រាក​សិន​ ដើម្បី​សន្សំ​សុខភាព បន្ត​ដំណើរ​ទៅ​មុខ​ទៀត ពិសេស​ឆ្លៀត​ពេល​មុន​ថ្ងៃ​ការ​គេង​ឲ្យ​បាន​ច្រើន ព្រោះ​ថ្ងៃ​ការ​កូនក្រមុំ​ត្រូវ​ងើប​តាំង​ពី​ព្រលឹម​ម៉ោង​ ៣ ឬ ៤ ភ្លឺ ដើម្បី​ផាត់​មុខ ធ្វើ​សក់ តែងខ្លួន​។

២. ត្រៀម​មុន៖ បើ​​កូន​ក្រមុំ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​មិន​បាន​នឹក​នា​ត្រៀម​ថ្នាំ​ជាមុន កូន​កំលោះ​ត្រូវ​ត្រៀម​ឲ្យ ឬ​ដាស់​តឿន​ឲ្យ​រក្សា​សុខភាព និង​ហាត់​ប្រាណ​ជាដើម មុន​ថ្ងៃរៀបការមកដល់​ ដើម្បីកុំ​ឲ្យ​​សុខភាពកូន​ក្រមុំ​ចុះ​ខ្សោយ ឬ​បង្ការ​​ការ​​បាក់​កម្លាំង។

អត្ថបទ​ទាក់ទង៖ ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត

៣. រឭក​រឿង​ទឹក៖ អស់​កម្លាំង​ពី​ការ​រៀប​ចំ​កម្មវិធី ឬ​រវល់​ពេក អ្នក​ខ្លះ​ក៏​ភ្លេច​ញ៉ាំ​ទឹក។ ចឹង​កូន​កំលោះ​គួរ​តែ​តឿន​កូន​ក្រមុំ​ឲ្យ​ឧស្សាហ៍​ញ៉ាំ​ទឹក ជៀសវាង​កុំ​ឲ្យ​ខ្សោះ​កាន់​តែ​ខ្លាំង ពិសេស​ទឹក​ណា​ដែល​ផ្អែមៗដើម្បីជួយ​បន្ថែម​កម្លាំង​។

៤. សុំ​ជំនួយ៖ សុំ​ជំនួយ​ពី​បងប្អូន មិត្ត​ជិតស្និទ្ធ​ឲ្យ​ជួយ​គ្រប់​គ្រង​ក្នុង​កម្មវិធី និង​ចាត់​ចែង​ខ្លះ មុន​កម្ម​វិធី ដើម្បី​ទុក​កម្លាំង ឬ​ទុក​ពេល​ថែរក្សា​សុខភាព​ក៏​ដូចជា​សម្រស់​ឲ្យ​ល្អស្អាត​។

៥. លើក​ទឹក​ចិត្ត៖ ត្រូវ​ចេះ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​កូន​ក្រមុំ​ទាំង​មុន និង​ថ្ងៃ​ការ ព្រោះ​ពេល​ខ្លះ​ទោះ​អស់​កម្លាំង​កាយ តែ​កម្លាំង​ចិត្ត​ខ្លាំង​ក៏​កូន​ក្រមុំ​អាច​តស៊ូ​រហូត​ចប់​កម្មវិធី​ពិសេស​ក្នុង​ថ្ងៃ​មង្គល​អ្នក៕

អត្ថបទ៖ ថា ម៉ាលីដា