ផ្ទះ​ក្បែរ​គ្នា​ លួច​សម្លឹង​គ្នា​រាល់​ថ្ងៃ​ តែ​មួយ​ៗ​មាត់​រឹង​មិន​​និយាយ​​មុន​ទេ​ ពូកែតែ​ឌឺ

  • 2017-11-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​តូច​រាង​ស្ដើង​ សុ​ជីវី​ ជា​ក្មេង​ទើប​ធំ​ដឹង​ក្ដី​ទេ​តែ​បែរ​ជា​មាន​ចិត្ត​លើ​សិស្ស​ច្បង​​កំលោះ​ខ្ពស់​ស្រលះ​មាឌ​ធំ​​ រង្សី​​ ដែល​នៅ​​​ផ្ទះ​ក្បែរ​គ្នា​​មិន​ដឹង​តាំង​ពី​ពេល​ណា។ ​រង្សី​ ជា​កំលោះ​សង្ហា ​ធ្មេញ​ច្រពើស​អាយុ​បង​សុជីវី ​​៤ ​ឆ្នាំ​ហើយ​ធ្លាប់​​លេង​ជាមួយ​​ស្រី​តូច​​នេះ​តាំង​ពី​​​នាង​នៅ​​ជា​កូន​ង៉ែត​​ម៉្លេះ។ គេ​ថែម​ទាំង​មាន​រូប​សុជីវី​​​រត់​ស្រាត​​​កាល​នៅ​ក្មេង​​ទុក​គ្រាន់​​ញោះ​នាង​​ច្រមក់​នេះ​លេង​ទៀត​ផង​ព្រោះ​​​នរណា​ប្រើ​ឲ្យ​នាង​គួរ​ឲ្យ​​ក្នាញ់​​ពេក​ធ្វើ​អី​​​។

ពីរ​នាក់​នេះ​សុទ្ធ​តែ​លួច​ចាប់​អារម្មណ៍​គ្នា​ តែ​ម្នាក់​​ៗ​មាត់​រឹង​មិន​និយាយ​​ការ​ពិត​​ទេ​រហូត​ដល់​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​មួយ​​កើត​ឡើង​ស៊ី​ពេល​​​អស់​៥​ឆ្នាំ​​។​

​ទម្រាំ​​រង្សី​ដឹង​ការ​ពិត​ ​សុជីវី​បាន​យល់​ព្រម​រៀប​ការ​នឹង​អ្នក​ផ្សេង​​​​ទៅ​ហើយ។ ដើម្បី​អាច​ដណ្ដើម​ក្មេង​ល្អិត​ពូកែ​សម្ដី​​នេះ​​មក​វិញ​បាន​ រង្សី​ត្រូវ​ប្រើ​ល្បិច​​សព្វ​បែប​យ៉ាង​​ដោយ​ពេល​ខ្លះ​​ត្រូវ​​ចាប់​ថើប​ៗ​យក​តែ​ម្ដង​ព្រោះ​គេ​ដឹង​​ច្បាស់​ថា​សុជីវី​នៅ​ស្រឡាញ់​គេ​នៅ​ឡើយ។

ស្នេហា​នេះ​កាច់កុង​ណាស់ ឌឺដង​ណាស់​ តែ​​ម្នាក់​ៗ​នឹក​គ្នា​ចង់​ស្លាប់​។ ​​ចង់​ដឹង​ថា​​តើ​រង្សី​ត្រូវ​ប្រើ​វិធី​ណា​​ខ្លះ​ទម្រាំ​យក​ឈ្នះ​ចិត្ត​សុជីវី​​បាន​ សូម​កុំ​ភ្លេច​រង់​ចាំ​ទស្សនា​រឿង​ ស្នេហ៍​ក្បែរ​របង​ ដែល​នឹង​​ចេញ​ផ្សាយ​​លើ​ ប្រលោម​លោក​សប្បាយ​ នៅ​ថ្ងៃ​ទី​ ៦ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ។


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ Chhai Yarith