ប្រធានក្រុម Atletico ថា Europa League ឥឡូវជាក្របខ័ណ្ឌលាមក

  • 2017-11-02 00:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីស្មើជាមួយ Qarabag ដែលធ្វើឲ្យ Atletico Madrid ប្រឈមនឹងការធ្លាក់ទៅលេងក្នុង Europa League នាពេលខាងមុខ ខ្សែបម្រើ Gabi បានហៅ ក្របខ័ណ្ឌបាល់ទាត់លំដាប់ពីររបស់អឺរ៉ុប ថាជាលាមក។

Gabi

ប្រធានក្រុម Atletico រូបនេះបាននិយាយថា៖ "នាពេលបច្ចុប្បន្ន ខ្ញុំអាចនិយាយបានថា Europa League ជាក្របខ័ណ្ឌលាមក"។ ទោះជាយ៉ាងណា កីឡាករសញ្ជាតិអេស្ប៉ាញបាននិយាយសម្រាលសម្ដីខ្លួនឯងវិញថា៖ "ប៉ុន្តែ Europa League បានបង្រៀនខ្ញុំច្រើនណាស់ ដូច្នេះបើសិនជាយើងត្រូវលេងក្នុងក្របខ័ណ្ឌនេះ យើងត្រូវតែខិតខំលេងដើម្បីឈ្នះពាន។ ខ្ញុំគិតថានាពេលនេះ ឱកាសក្នុងការឡើងទៅវគ្គ Champions League បន្ទាប់ ហាក់នៅឆ្ងាយណាស់។ យើងត្រូវតែមើល និងកែកុនកំហុសឡើងវិញឲ្យមែនទែន ព្រោះយើងមិនអាចយកឈ្នះក្លឹប Qarabag ទាំងពីរជើង"។

Atletico Madrid ធ្លាប់ឈ្នះពាន Europa Leauge ពីរលើក ដោយលើកទី ១ កាលពីរដូវកាល ២០០៩/២០១០ និងលើកទី ២ ក្នុងរដូវកាល ២០១១/២០១២ ដែលក៏ជារដូវកាលដែល Gabi លេងឲ្យក្លឹបមួយនេះ។

Atletico បានបង្ហាញទម្រង់លេងមិនសូរល្អទេ ក្នុង Champions League រដូវកាលថ្មីនេះ ដោយមិនទាន់ស្គាល់រសជាតិឈ្នះម្ដងឡើយ ក្នុងការប្រកួតទាំង ៤ចុងក្រោយ។ ជាមួយនឹងលទ្ធផលស្មើ ៣ និងចាញ់១ ខណៈសល់ ២ប្រកួតទៀត ធ្វើឲ្យក្លឹបយក្សអេស្ប៉ាញប្រឈមនឹងការធ្លាក់ទៅលេងបាល់ Europa League៕

ប្រភព៖ Goal   ប្រែសម្រួល៖ ហ៊ីម រស្មី