Liverpool និង Man City ស៊ុតសរុប៧គ្រាប់យកជ័យជម្នះឲ្យក្រុមអង់គ្លេស

  • 2017-11-02 00:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមមកពីអង់គ្លេសនៅតែបន្តធ្វើព្យុះភ្លៀងនៅពានរង្វាន់ UEFA Champions League នៅប្រកួតទី៤នេះលើកលែងតែ Chelsea មួយប៉ុណ្ណោះ។

Manchester United បានយកឈ្នះ Benfica ២ - ០ ឈរលេខមួយក្នុងពូល A ហើយ Spurs បានយកឈ្នះជើងឯកចាស់ Real Madrid ៣ - ១ ដើម្បីឈរលេខមួយក្នុងពូល H មានតែ Chelsea ប៉ុណ្ណោះដែលចាញ់ Roma ៣ - ០ ធ្លាក់មកឈរលេខ២ជាបណ្ដោះអាសន្ន។

ចំពោះក្រុមខ្លាំង២ទៀតមកពី Premier League ដែរនោះគឺ Liverpool ដែលជើងទីមួយឈ្នះ Maribor ៧ទល់នឹង០ បានបន្តបំបាក់ក្រុមស្លូវ៉ានីមួយនេះ ៣ - ០ ទៀតកាលពីយប់មិញដើម្បីបន្ដកាន់កាប់ពូល E ស្របពេលដែល Manchester City របស់លោក Pep ស៊ីជើងខ្លាំងអ៊ីតាលី SSC Napoli ក្រៅទឹកដីរហូតដល់ ៤ - ២ សមល្មមនឹងកើប១២ពិន្ទុពី៤ប្រកួតរបស់ខ្លួន៕

អត្ថបទ៖ វីរ៉ុត

អត្ថបទពេញនិយម