Zidane មិន​បារម្ភ​ទម្រង់​លេង​ធ្លាក់​ចុះ​របស់​ Real ទោះ​ចាញ់​២​ប្រកួត​ជាប់​គ្នា​

  • 2017-11-02 03:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane បាន​និយាយ​ថា​លោក​មិន​បារម្ភ​នោះ​ទេ​ចំពោះ​ទម្រង់​លេង​ធ្លាក់​ចុះ​របស់​ Real Madrid ធ្វើ​ឲ្យ​ក្រុម​ជួប​នូវ​បរាជ័យ​ផ្ទួនៗ​ត្រឹម​រយៈ​ពេល​មិន​ដល់​មួយ​អាទិត្យ​ផង។

Zidane

គ្រាប់​បាល់​២​គ្រាប់​របស់​ Dele Alli និង​១​គ្រាប់​របស់​ Christian Eriksen បាន​រក​ឃើញ​ជ័យ​ជម្នះ​​ឲ្យ​ Spurs លើ​ក្រុម​ជើង​ឯក​អឺរ៉ុប​​ និង​បន្ថែម​សម្ពាធ​​មួយ​កម្រិត​ទៀត​លើ​លោក​ Zidane ដែល​កំពុង​ជួប​វិបត្តិ​នៅ​ La Liga និង​ចាញ់​លើក​ដំបូង​នៅ Champions League រដូវ​កាល​នេះ។

កាល​ពី​ចុង​សប្ដាហ៍​ Real បាន​ចាញ់​លើក​ទី​ពីរ​នៅ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ក្រោម​ថ្វី​ដៃ​របស់​ Girona ដោយ​លទ្ធផល​២​ទល់​នឹង​១ ធ្វើ​ឲ្យ​ពួកគេ​ដេញ​ពី​ក្រោយ​ Barcelona ដែល​កាន់​កាប់​កំពូល​តារាង​រហូត​ដល់​៨​ពិន្ទុ។

ឆ្លើយ​តប​នឹង​ស្ថានការណ៍​បែបនេះ​លោក​ Zidane បាន​និយាយ​ក្រោយ​ចាញ់​ Spurs ថា៖" នេះ​គឺ​ជា​ជីវិត។ ខ្ញុំ​មិន​បារម្ភ​នោះ​ទេ​នៅ​ពេល​នេះ ហើយ​ក៏​មិន​បារម្ភ​ច្រើន​ដែរ​រហូត​ដល់​ចប់​រដូវ​កាល។ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ពួក​យើង​នឹង​ធ្វើ​ការ​វិភាគ​ ដើម្បី​​កែ​កំហុស។ Real បាន​លេង​ទល់​នឹង​ក្រុម​ដែល​ខ្លាំង​ជាង និង​លេង​ល្អ​ជាង​ដូច្នេះ​យើង​ត្រូវ​តែ​ទទួល​ការ​ពិត"៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត