បើ​មិន​ទាន់បាន​មក​ទេ អាច​មើល​ទិដ្ឋភាព​ទាំង​នេះ​បាន​តាមរយៈ​រូបភាព​ទាំងនេះ

  • 2017-11-02 08:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​មក​ទស្សនា​ការ​ប្រ​ណាំង​ទូក​ហើយ​នៅ​ថ្ងៃបុណ្យ​​ទី​១​នេះ ខណៈ​អ្នក​ខ្លះ​ទៀត​នៅ​មិន​ទាន់​មក​នៅ​ឡើយ។ អ្នក​ដែលមិន​ទាន់​បាន​មក​ទស្សនា​ការ​ប្រ​ណាំង​ទូក ឬ​ដើរ​កម្សាន្ត​អាច​ទស្សនា​រូប​ប៉ុន្មាន​សន្លឹក​នេះ​ដើម្បីដឹងទីតាំង​ដើរ​កម្សាន្ត និង​ស្វែង​រកជំនួយ​ពេល​មាន​បញ្ហា។​

(កីឡា​ករ​ប្រ​ណាំង​ទូក​កំពុង​ហាត់សម​នៅព្រឹកមិញ​មុន​ចេញ​ប្រ​ណាំង)
(​មន្ត្រី​សុខាភិបាល​​រង់ចាំ​ជួយ​សង្គ្រោះ​ពល​រដ្ឋ​មាន​បញ្ហា​សុខភាព ទី​តាំង​តាម​បណ្តោ​ផ្លូវ​ព្រះ​ស៊ី​សុវត្តិ ឬ​អាច​ទូរស័ព្ទ​ទៅ​លេខ១១៩ ពេល​មាន​បញ្ហា​សុខភាព ការពិនិត្យ​ព្យា​បាល គឺ​មិន​គិត​ថ្លៃ)
(បង្គន់​សាធារណៈ​ចំនួន​​ ៤៧៤បង្គន់​នៅ​ទីតាំង​ចំនួន​ ​២៧​កន្លែង សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ប្រើ​ប្រាស់ ពល​រដ្ឋ​ខ្លះ​អះអាង​ថា​គាត់​ចំណាយ​៥០០​រៀល​សម្រាប់​ប្រើ​បង្គន់​ម្តង តែអ្នកខ្លះ​ថា​ទោះបីជា​មិន​ឲ្យ​ក៏​មិន​ថ្វី និង​ខ្លះទៀតថា​គួរ​ឲ្យ​ថ្លៃ​៥០០​រៀល​នេះ សម្រាប់​អ្នក​សម្អាត​)
(មន្ត្រី​នគរបាល​មានទីតាំង​មុខ​វត្ត​ឧណ្ណា​លោម សម្រាប់​ទទួល​ជួយ និង​ផ្តល់​ព័ត៌មាន​រឿង​វង្វេង​គ្នា ឬបាត់​ក្មេង)
(ស្តង់ទំនិញ​មាន​តាំង​នៅច្រើន​កន្លែង​ដូចជាកោះពេជ្រ និង​មុខ​វត្ត​បុទម​វត្តី ជា​ដើម)
(ទិដ្ឋភាព​ប្រ​ជា​ពល​រដ្ឋ​កំពុង​ឈរ​មើល​ការ​ប្រ​ណាំង​ទូក​នាពេល​រសៀល​នេះ)

អត្ថបទ៖ ទូច សុខា