ពេជ្រ ចរណៃ​​ មិន​ទាន់មាន​ប្រាក់គ្រប់គ្រាន់​សម្រាប់វះកាត់​ប្រើស​បេះ​ដូង

  • 2017-11-03 07:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ដាយ​ ពេជ្រ ចរណៃ បាន​ប្រាប់​ Sabay នៅ​ថ្ងៃ​នេះ​ថា ស្ថាន​ភាព​ជំងឺ​បេះ​ដូង​កូន​ស្រី​របស់​អ្នកស្រី​​មិន​ទាន់​បាន​ប្រសើរ​នៅ​ឡើយ​ទេ​បើសិនជា​​មិន​ទាន់​បាន​ទទួល​ការ​វះកាត់​ ឬ ជួសជុល​ប្រើស​បេះដូង​​ពី​ក្រុម​គ្រូ​ពេទ្យ​។

អ្នកស្រី​បន្ត​​ថា ក្រុម​គ្រូ​ពេទ្យ​​ប្រទេស​ថៃ​ ចង់​ឲ្យ​​ ចរណៃ វះកាត់​ព្យាបាល​ជំងឺ​បេះ​​​​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ប៉ុន្តែ​​ ​ខណៈ​ពេល​នេះ​គ្រួសារ​អ្នក​ស្រី​​ពុំ​មាន​លទ្ធភាព​​ ក្នុង​ការ​វះកាត់​​នៅ​ឡើយ​ ព្រោះ​ត្រូវ​ចំណាយ​ខ្ទង់​​​ម៉ឺន​ដុល្លារ​អាមេរិក។

ចំពោះ​​ថ្លៃ​វះកាត់​ជួស​ជុល​ប្រើស​បេះ​ដូង​ត្រូវ​ចំណាយ​​ថវិកា​អស់​​ ៣ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​ក្នុង​ករណី​ជួស​ជុល​មិន​បាន​​ ចរណៃ ត្រូវ​មក​ប្រើ​ប្រើស​បេះ​ដូង​សិប្បនិមិត្ត​ជំនួស​វិញ​ដោយ​ចំណាយ​​​អស់​ ៤ ម៉ឺន​ដុល្លារ​អាមេរិក​ឯ​ណោះ​។ ​​​ម្ដាយ​ ពេជ្រ ចរណៃ បន្ថែម​។

ជាមួយ​ និង​អារម្មណ៍​សោក​សៅ​អាណិត​កូន​ស្រី​ជា​ទី​ស្រឡាញ់​ម្ដាយ​ ពេជ្រ ចរណៃ បាន​រៀប​រាប់​ថា​៖​“ ការ​វះកាត់​ហ្នឹង​គឺ​ជួស​ជុល​សរសៃ​ប្រើស​បេះ​ដូង បើ​សិន​ជា​ជួស​ជុល​បាន​ មិន​ចាំ​បាច់​ប្រើ​ប្រាស់​ប្រើស​បេះ​ដូង​សិប្បនិមិត្ត​ទេ​ តែ​បើ​ជួស​ជុល​មិន​បាន​វិញ​ ចរណៃ ត្រូវ​ប្រើ​ប្រើស​បេះ​ដូង​សិប្បនិមិត្ត បាន​ ៨ ទៅ​ ១០ ឆ្នាំ ត្រូវ​វះកាត់​ម្ដង​ទៀត​ហើយ​ ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​"៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី