លក់​ដាច់​ទ្វេដង​ ក្នុង​ឱកាស​បុណ្យ​អុំទូក

  • 2017-11-03 08:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីរនាក់​ប្តី​ប្រពន្ធ​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃ​វែង លោក រាជ ឈុន និងភរិយា បាន​ប្រ​កប​របរ​លក់​នំ​ក្រៀប​នៅភ្នំពេញ​អស់រយៈពេលជា​ង​១០​ឆ្នាំ​មក​ហើយ។ ចាប់ពី​ព្រលឹម​ស្រាងៗ​រហូត​ដល់​ម៉ោង​ប្រ​ហែល​៦​ល្ងាច​លោក និង​ភរិយា​លក់​នំ​អស់​ប្រហែល​១៥០​នំ ដែល​នំទាំងនេះ​លោកបានបញ្ជាទិញ​ពី​បង​ប្អូន​នៅ​ខេត្ត​ព្រៃវែង។

(លោក រាជ​ ឈុន កំពុង​រៀប​នំក្រៀប ដែល​ភរិយា​លោក​ទើប​អាំង​រូច)

ទោះយ៉ាងណា សម្រាប់​ថ្ងៃ​បុណ្យ​អុំទូកនេះ​វិញ វា​ជា​ថ្ងៃ​ល្អ​សម្រាប់លោក និង​ភរិយា ដោយ​ថាក្នុង​មួយ​ថ្ងៃ​លោក​អាច​លក់​នំ​អស់​រហូត​ដល់​៣០០​នំ​។ លោក​បញ្ជាក់ថា​នំក្រៀប​នេះ​លក់​ដាច់​ច្រើន​នៅ​ពេលមាន​បុណ្យទាន​ធំៗ​ដូច​ជាបុណ្យ​អុំទូក​នេះ​ជា​ដើម។

លោក​បន្ថែមថាៈ «​ថ្ងៃបុណ្យ​លក់​ដាច់ច្រើនជាងថ្ងៃ​ធម្មតា...តម្លៃ​នៅដដែល​មិន​ឡើង​ថ្លៃទេ...ឡើង​មិន​រួច​ទេ...ចំណេញបាន​តិច​តួចហ្នឹង»។

(លោក រាជ ឈុន កំពុង​រៀបនំ​ដែល​អាំងរួច)

កំពុង​ជួយ​រៀប​ចំ​ ដែល​ភរិយា​ដុត​រួច លោក រាជ ឈិន ឲ្យ​ដឹង​ទៀតថានំនេះ​លោក​ទិញ​ពី​ប្អូន​របស់​លោក​មួយ​តម្លៃ​៧០០​រៀល ហើង​ពេ​ល​ដុត​ឆ្អិន​លោក​លក់​វិញ​ក្នុង​តម្លៃ​១ ០០០​រៀល។ លោក​ឲ្យ​ដឹងថា​នំ​ក្រៀប​នេះ​ធ្វើ​ឡើងពី​អង្ករ​ដំណើបដែល​បុក​ឲ្យ​ហ្មត់ លាយជាមួយ​ស្ករ និង​ពង​ទា៕

អត្ថបទ​ដោយ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម