អុញនោះ! សាលារាជធានី បញ្ជា​ឲ្យ​ត្រួតពិនិត្យ​​កន្លែង​ ផ្ញើ​ម៉ូតូ ដែលថា​យក​ថ្លៃ «ហួស​ហេតុ»

  • 2017-11-03 10:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​​ណែនាំ​ឲ្យ​មន្ត្រី​ខណ្ឌដូន​ពេញ ខណ្ឌឫស្សីកែវ ខណ្ឌចំការមន និង​ខណ្ឌជ្រោយ​ចង្វារ​ ឲ្យ​ចុះ​ត្រួតពិនិត្យ​កន្លែង​ទទួល​ផ្ញើម៉ូតូ​ដើម្បី​អប់រំ និងណែនាំកុំ​ឲ្យ​យក​តម្លៃ​ផ្ញើ​ម៉ូតូ «ហួស​ហេតុ» ប​ន្ទាប់ពី​មាន​ការ​លើក​ឡើងថា​តម្លៃ​ផ្ញើម៉ូតូ​មួយ​គ្រឿង​អាច​មាន​រហូត​ដល់​៥ ០០០​រៀល។

នៅ​រសៀល​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តាម​រយៈទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើថាខ្លួន​បាន​សង្កេត​ឃើញ​ថា មាន​ករណី​ជន​មួយ​ចំនួន​បាន​ធ្វើ​អាជី​វក​ម្ម​ទទួល​ផ្ញើ​កង់​ម៉ូតូ​ ដោយ​ឆ្លៀត​ឱ​កាសយក​តម្លៃ​ឈ្នួល​ផ្ញើ​ថ្លៃ​ហួស​ហេតុ​ នាំ​ឱ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ពី​សំ​ណាក់​​ប្រជាពល​រដ្ឋ​ដែល​បាន​មក​ចូល​រួម​កម្សាន្ត​​ក្នុង​ពិធី​បុណ្យ​អុំទូក។

សាលា​រាជធានី​ភ្នំពេញ​អំពាវ​នាវ​ឲ្យ​អ្នក​ទទួល​ផ្ញើ​ម៉ូតូ កង់​ទាំងនេះ​បញ្ឈប់ជា​បន្ទាន់​នូវការ​យក​ថ្លៃ​ឈ្នួល​ «ហួស​ហេតុ» បែបនេះ។ សាលារាជធានី​ភ្នំពេញ​ចាត់ទុក​ទង្វើនេះ​ថាបាន​ធ្វើ​ឲ្យប៉ះពាល់​ដល់អារម្មណ៍ និង​ជីវភាព​សាធារណជន​ដែល​មក​កម្សាន្ត​បុណ្យ​អុំទូក។

(ពលរដ្ឋរិញគន់​រឿង​តម្លៃ​ផ្ញើ​ម៉ូតូថា​ថ្លៃ)

សាលា​រាជធានី​បន្តថាៈ «ជាមួយ​គ្នា​នេះ ​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ​ទាំង​១២​ ពិសេស​ខណ្ឌ​ដូន​ពេញ ​ចំការមន​ ឫស្សីកែវ​ និង​ខណ្ឌ​ជ្រោយចង្វារ​ ត្រូវ​ចាត់​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​ និង​ណែ​នាំ​ដល់​ម្ចាស់​ទីតាំង​ទទួល​ផ្ញើ​កង់​ម៉ូតូ​ទាំង​អស់​ឱ្យ​អនុវត្ត​តាម​ការ​អំពាវ​នេះ​ដោយ​ឈរ​លើ​ស្មារ​តី​យោគ​យល់​ និង​សហការ​ល្អ​...អាស្រ័យ​ហេតុនេះ ​សូម​បងប្អូន​ប្រជាព​ល​រដ្ឋ​ ក៏​ដូច​ជា​អ្នក​ប្រកប​អាជីវ​កម្ម​ផ្ញើ​កង់​ម៉ូតូ​ទាំង​អស់​មេត្តា​ជ្រាប​ និង​ចូលរួម​សហការ​អនុវត្ត​»៕

ចុចអាន៖

អត្ថបទ៖ ទូច សុខា