Jose៖ ​ប្រហែល​ខ្ញុំ​ត្រូវ​យំ​រាប់​អាទិត្យ​ហើយ ​អា​រឿង​កីឡាករ​របួស​ឥត​ល្ហែ​នេះ​

  • 2017-11-04 01:47:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​របស់​លោក Jose Mourinho ​នឹង​ត្រូវ​ទៅ​ប្រកួត​នៅ​កីឡដ្ឋាន​របស់​ក្រុម Chelsea ​នា​យប់​ថ្ងៃ​ស្អែក​នេះ ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស English Premier League ​សប្ដាហ៍​ទី​១១។

ក្រុម​បិសាច​ក្រហម​នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​ៗ​នា​ការ​ប្រកួត​ធំ​មួយ​នេះ ​ពោល​គឺ Marcos Rojo Marouane Fellaini ​និង Paul Pogba ​ដែល​មិន​បាន​លេង​១១​ប្រកួត​មក​ហើយ។ ​ការ​អវត្តមាន​កីឡាករ​សំខាន់​ៗ​ប៉ុន្មាន​នាក់​នេះ ​ធ្វើ​ឱ្យ​លោក Jose ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ត្បិត​អី​ការ​ប្រកួត​នៅ​អង់គ្លេស​ច្រើន ​និង​ញឹក​ជាប់​គ្នា​ខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​នេះ។

គ្រូ​បង្វឹក​ពូកែ​ឌឺ​ខាង​លើ ​បាន​និយាយ​ទៀត​ថា​បើ​លោក​គិត​ពី​រឿង​កីឡាករ​របួស​ដូច​គ្រូ​បង្វឹក​ដទៃ (ចង់​ឌឺ​ឱ្យ Conte ​គ្រូ Chelsea) ​នោះ​លោក​នឹង​ត្រូវ​យំ​រាល់​សប្ដាហ៍​ហើយ ព្រោះ​ថា​បិសាច​ក្រហម​បាត់​បង់​កីឡាករ​សំខាន់​ៗ​ៗ។ យ៉ាងណាមិញ ​ពួកគេ​នឹង​នៅ​តែ​អាច​ជំនួស​បាន ដូច្នេះ​វា​គ្មាន​រឿង​អ្វី​ធំ​ឡើយ ​សម្រាប់​ការ​ប្រកួត ​បើ​ទោះ​ជា​ប៉ះ​ជាមួយ​ក្រុម​ណា​ក៏​ដោយ។

ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ ​ប្រកួត​ចុង​ក្រោយ​បំផុត​នៅ​ទឹក​ដី​របស់​បិសាច​ក្រហម គឺ Man Utd ​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​។ ដោយ​ឡែក​បើ​មើល​នៅ​ដី​របស់ Chelsea ​វិញ ​ក្រុម​របស់​លោក Jose Mourinho ​៣​ប្រកួត​ចុង​ក្រោយ ​មិន​ដែល​អាច​យក​ឈ្នះ​បាន​នៅ​ឡើយ​ទេ។ អីចឹង​ចាំ​មើល​នៅ​យប់​ស្អែក​វេលា​ម៉ោង​១១:៣០​នាទី ​វិញ​ថា​តើ​ក្រុម​ណា​ឈ្នះ​ក្រុម​ណា?

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម