មន្ទីរសាធារណការ បង្កើន​ចំនួនធុង​សំរាម សម្រាប់​ថ្ងៃ​អុំទូក​ទី​៣​ នេះ

  • 2017-11-04 05:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរសាធារណការ​រាជធានីឲ្យ​ដឹងថា​សម្រាប់​ថ្ងៃបុណ្យ​អុំទូក​ទី​បី​នេះ មន្ទីរ​បាន​រៀបចំឲ្យ​មាន​ធុង​សំរាម ២​ ៤៤២ធុង​ ខណៈ​ដែលថា​សំរាម​នៅ​ថ្ងៃទី​អុំទូកទី​ពីរមាន​ច្រើនជាង​ថ្ងៃទី១។

(ធុងសំរាម​ដែល​សាលារាជធានី​ត្រៀម​សំរាប់​ដាក់​សំរាម​នាថ្ងៃបុណ្យអុំទូក)

មន្ទីរសាធារណការ តាមរយៈទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ឲ្យ​ដឹងថា​សំរាម​នាថ្ងៃទីពីរ​នៃ​ព្រះរាជពិធី​បុណ្យ​អុំទូក​មាន​ចំនួន​ច្រើនជាងថ្ងៃទី១ តែថា​បុគ្គលិក​សណ្តាប់ធ្នាប់បាន​សម្អាត​រួចរាល់នៅ​​ម៉ោង​ជាង​៨​ព្រឹកនេះ។

(សំរាម​កាលពី​យប់ថ្ងៃទី១នៃពិធី​បុណ្យ​អុំទូក)

សម្រាប់ថ្ងៃទី​បីនេះ​វិញ មន្ទីរសាធារណការ​បាន​បង្កើន​ចំនួន​ធុង​សំរាម​រហូតដល់​២ ៤៤២​ធុង ខណៈ​ថ្ងៃដំបូង​មាន​ធុង​សំរាម​១០០០ និង​កញ្ឆេ​១០០០។ មន្ទីរ​សាធារណការ​អំពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​វេច​ខ្ចប់​សំរាម និង​ដាក់​ក្នុង​ធុង​សំរាម​ទាំងអស់គ្នា៕

ចុចអាន៖

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម