គ្រូ Spurs ​អាច​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់ Real Madrid ​បើ​ដេញ Zidane ​ចេញ

  • 2017-11-05 03:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដឹក​នាំ​ក្រុម​បរាជ័យ​២​ប្រកួត​ជាប់​គ្នា​មក ​កៅអី​របស់​លោកZinedine Zidane ​កំពុង​តែ​រង្គោះរង្គើ​បន្តិច​ហើយ ត្បិត​អី​ចាញ់​ពិន្ទុ Barcelona ​ច្រើន​នៅ​ La Liga ​ហើយ​ឈរ​លេខ​២​ក្នុង​តារាង​សន្សំ​ពិន្ទុ Champions League ទៀត។

ប្រសិន​ណា​បើ​ Real Madrid ​ហ៊ាន​តែ​បរាជ័យ​១​ប្រកួត​ឬ​២​ប្រកួត​ទៀត​នោះ ​លោក Florentino Perez ​ប្រធាន​ក្លឹប​អ្នក​មាន​នៅ​អេស្ប៉ាញ​មួយ​នេះ ​អាច​នឹង​ដក Zidane ​ចោល​ហើយ ​ដោយ​ត្រូវ​រក​អ្នក​មក​ជំនួស​វិញ។ បើ​តាម​ការ​ចុះ​ផ្សាយ​នានា ​Mauricio Pochettino ​អ្នក​ចាត់ការ​របស់​ក្រុម Spurs ​កំពុង​តែ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​លើ​គេ ​សម្រាប់​ក្រុម Real Madrid ​ហៅ​មក​ដឹក​នាំ។

Pochettino ​កសាង​ក្រុម​បាន​ល្អ​នៅ​រដូវ​កាល​នេះ ​ពោល​គឺ​អាច​នាំ​ Spurs ​មក​ដល់​កន្លែង​ប្រជែង​កំពូល​តារាង​នៅ​លីគ​អង់គ្លេស ​ហើយ​ទើប​តែ​អាច​យក​ឈ្នះ​លើ​ក្រុម Real Madrid ៣-១ ​ថែម​ទៀត​ផង​សម្រាប់​ការ​ប្រកួត​ Champions League ។

ចំពោះ​រឿង​ផ្លាស់​ទៅ​ដឹក​នាំ​ក្រុម​នៅ​អេស្ប៉ាញ​នេះ​ដែរ ​អ្នក​ចាត់ការ​វ័យ​៤៥​ឆ្នាំ​បាន​និយាយ​ដូច្នេះ​ថា​៖ “លោក​មិន​ទាន់​គិត​ពី​អនាគត​ទេ។ ខ្ញុំ​គិត​តែ​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ខ្វល់​ថា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​បន្ទាប់​ឡើយ ពីព្រោះ​ខ្ញុំ​កំពុង​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ដែល​ខ្ញុំ​ដឹក​នាំ​នេះ”៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី