Abramovich អញ្ជើញ Mourinho បាយ​ល្ងាច​ជុំ​គ្នា​នឹង​លោក Conte បន្ទាប់​ពី​ចប់​ការ​ប្រកួត​ល្ងាច​នេះ​

  • 2017-11-05 05:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roman Abramovich ម្ចាស់​ក្លឹប Chelsea បាន​អញ្ជើញJose Mourinho និង លោក​ Conte ឱ្យ​ចូលរួម​ពិសា​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​ដ៏​កម្រ​មួយ​​ បន្ទាប់​ពី​ចប់​ការ​ប្រកួត​នៅ​ល្ងាច​នេះ​ នៅ​ឯ​កីឡដ្ឋាន Stamford Bridge ។ បើ​តាម The Sun ចុះ​ផ្សាយ​ថ្ងៃ​អាទិត្យ​នេះ។

គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា អតីត​គ្រូ​បង្វឹក​ក្រុម​តោ​ខៀវ​នឹង​ទទួល​ការ​អញ្ជើញ​នេះ​ឬ​យ៉ាង​ណា ហើយ​វា​ប្រហែល​ជា​មិន​មាន​អ្វី​ច្រើន​ជាង​ការ​អញ្ជើញ​ញ៉ាំ​បាយ​ ដែល​បង្ហាញ​ពី​មិត្តភាពរបស់​ Abramovich នោះ​ឡើយ។ ប្រភព​ខាង​លើ​បន្ត។

"គាត់​មិន​មែន​ជា​មិត្ត​របស់​ខ្ញុំ​ទេ។ យើង​តែងតែ​មាន​ទំនាក់ទំនង​ក្នុង​នាម​ជា​ម្ចាស់​ក្លឹប និង អ្នក​គ្រប់គ្រង​ប៉ុណ្ណោះ។ ជា​ទំនាក់ទំនង​ដ៏​គួរ​ឲ្យ​គោរព។ ប៉ុន្តែ​យើង​មិន​ដែល​ជិត​ស្និទ្ធ​នឹង​គ្នា​ទេ "។ លោក​ Mourinho បាន​និយាយ។

Abramovich តែងតាំង Mourinho ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្លឹប​បាល់​ទាត់​របស់​លោក​២​ដង និង បណ្ដេញ​ចេញ​២​ដង​ដែរ​​ គឺ លើក​ទី​១​ចន្លោះ​ពី​ឆ្នាំ ២០០៤-២០០៧ និង ចុង​ក្រោយ​ ចន្លោះ​ពី​ឆ្នាំ ២០១៣ ដល់​ខែ​ធ្នូ ២០១៥។ គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ វ័យ​៥៤​ឆ្នាំ​នៅ​តែ​ជា​អ្នក​គ្រប់គ្រង​ដ៏​ជោគជ័យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Chelsea ដែល​បាន​ជួយ​ឲ្យ​ក្រុម​នេះ​​លើក​ពាន EPL ៣​លើក League Cup ចំនួន​៣​លើក ​និង FA Cup ១លើក៕

លោក Roman Abramovich និង​លោក Jose Mourinho

ប្រភព៖ The Sun   ប្រែសម្រួល៖ សុខ លាងហ៊ត