ចាន់ វឌ្ឍនាកា «ទោះ​ពួក​យើង​ធ្លាក់​ នៅ​តែ​មាន​ស្មារតី​​ចង់​ឈ្នះ​ហ្សកដានី​»

  • 2017-11-06 02:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«ទោះ​ពួក​យើង​ធ្លាក់​ នៅ​តែ​មាន​ស្មារតី​​ចង់​ឈ្នះ​ហ្សកដានី​» ។ ជា​សម្ដី​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​កម្ពុជា ​ចាន់ វឌ្ឍនាកា ​បាន​និយាយ​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោយ​អង្គុយ​បម្រុង​មើល​​ក្រុម​ជម្រើស​ជាតិ​ចាញ់​ក្រុម​ African All Stars ២-១ ដែល​ជា​ជំនួប​មិត្ត​ភាព​កម្ដៅ​សាច់​ដុំ។

ចាន់ វឌ្ឍនាកា

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​សឹង​តែ​អស់​ឱកាស ១០០ % ទៅ​ហើយ​​​​ក្នុង​ការ​​ឡើង​ទៅ​វគ្គ​បន្ត​​ សម្រាប់​ការ​​ប្រកួត​ជម្រុះ​ AFC Asian Cup ​ដោយ​រក​បាន​​ត្រឹម ៣ ពិន្ទុ​ក្នុង​ការ​ប្រកួត​​ចំនួន ៤ លើក​កន្លង​មក​។ កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ក្នុង​ដៃ​ដែល​ត្រូវ​ទទួល​ក្រុម​ខ្លាំង​ហ្សកដានី ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ទៅ​ជួប​ក្រុម អាហ្វហ្គានីស្ថាន ​​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨។ ​ ​ទាក់​ទង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ខាង​លើ​ ខ្សែ​ប្រយុទ្ធ​កំពុង​ប្រកប​អាជីព​នៅ​លីគ​ទី​៣ ​ជប៉ុន​​ក្លឹប​ Fujieda MYFC​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​របស់​កម្ពុជា​មាន​ឆន្ទៈ​​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ហ្សកដានី។ ជំនួប​ផ្លូវ​ការ​ខាង​មុខ​​ វឌ្ឍនាកា ​ជឿ​ថា កម្ពុជា នឹង​​អាច​ប្រកួត​ប្រជែង​ជាមួយ​ដៃ​គូ​​ដ៏​ខ្លាំង​មួយ​នេះ​បាន​ ​ដោយ​សារ​ជំនឿ​ចិត្ត​របស់​កីឡាករ​​គ្រប់​រូប​មាន​ខ្ពស់។

និយាយ​ពី​កម្រិត​នៃ​ការ​លេង​​អតីត​​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង​រូប​នេះ​​បង្ហើប​ថា ហ្សកដានី ខ្ពស់​ជាង​កម្ពុជា ​ទាំង​បច្ចេកទេស​ និង​កម្រិត​នៃ​ការ​លេង។ ​មុន​ការ​ប្រកួត​ផ្លូវ​ការ​​ជា​មួយ​ហ្សកដានី​ កម្ពុជា នឹង​តទល់​ជា​មួយ​ក្រុម មីយ៉ាន់ម៉ា ​ដែល​ជា​ជំនួប​មិត្ត​ភាព​អន្តរជាតិ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ម៉ោង ៦:៣០ នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

សកម្មភាព​ក្រុម​ជម្រើស​ជាតិ​តទល់​ជា​មួយ​ ​​African All Stars

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​