កប់​ណាស់!​​ Black Pink បង្ហាញ​ខ្លួន​ក្នុង​រឿង​ហូលីវូដ​

  • 2017-11-06 03:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ឮ​​បទ​កូរ៉េ​នៅ​ក្នុង​ឈុត​ឆាក​រឿង​ហូលីវូដ​ញយ​ដង​ណាស់​មក​ហើយ ប៉ុន្តែ​ប្រាកដជា​មិន​ដែល​រំពឹង​ថា​ក្រុម​តារា​ចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​កូរ៉េ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​ហូលីវូដ​នោះ​ទេ។

ថ្មី​ៗ​នេះ​ មាន​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយបាន​កើតឡើង​ គឺ​នៅ​ពេល​ដឹង​ថា​ ក្រុម​ចម្រៀង​ BLACKPINK បាន​បង្ហាញ​ខ្លួន​ក្នុង​រឿង​ហូលីវូដ​ប្រភេទ​ “Superhero” ក្នុង​ឆ្នាំ ២០១៧​នេះ​ តាម​រយៈ​បទ​ចម្រៀង​ថ្មី​របស់​ក្រុម​ "As If It's Your Last"។

ពេល​ទស្សនា​ Trailer របស់​រឿងរបស់​ “Batman” មាន​ចំណងជើង​ថា “Justice League” ​អ្នក​គាំ​ទ្រ​របស់​ក្រុម​តារា​ចម្រៀង​​​ Black Pink រំភើប​ជា​ខ្លាំង​ ព្រោះ​បាន​ឃើញ​វីដេអូ​បទ "As If It's Your Last" របស់​ក្រុមសំណព្វ​ចិត្ត​ខ្លួន​ ត្រូវ​បាន​ជ្រើស​ដាក់​ជាបទ​ចម្រៀង​សម្រាប់​ឈុត​មួយ​នៅ​ពេល​ដែល Batman ជួប​ជាមួយ​នឹង​ The Flash៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

(ស្ដាប់​ដល់​នាទី ទី 0:44 )

ប្រភព៖ sbs   ប្រែសម្រួល៖ អន សុភក្ត្រា