Jung Joon Young រំជួលចិត្ត​ពេលរម្លឹក​រឿង​រ៉ាវ​​ជាមួយ​ Kim Joo Hyuk (វីដេអូ)

  • 2017-11-06 07:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មរណភាព​របស់​តារា​សម្ដែង​ Kim Joo Hyuk ពិត​ជា​ធ្វើ​ឲ្យ​គ្រួសារ​ មិត្ត​ភក្ដិ និង​អ្នក​គាំទ្រ​ទាំង​អស់​មាន​​​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង​ និង​ស្ទើរ​មិន​ជឿ​ថា​ ហេតុការណ៍​អាក្រក់​នេះ​ កើត​ឡើង​លឿន​បែប​នេះទេ។

ជាក់ស្ដែង​ ខណៈ​រឿងរ៉ាវ​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​ សមាជិក​ក្នុង​កម្មវិធី​ “1 Night 2 Days" តារា​ចម្រៀង​ និង​សម្តែង​ Jung Joon Young កំពុង​ជាប់​បំពេញ​ការងារ​នៅ​កន្លែង​ឆ្ងាយ​ ជា​ហេតុ​លោក​មិន​អាច​មក​ចូលរួម​កម្មវិធី​បុណ្យ​សព​បាន។ ប៉ុន្តែ​ភ្លាមៗ​ ក្រោយ​បាន​ទទួល​ព័ត៌មាន​ក្រៀមក្រំ​នេះ​ តារា​ប្រុស​រូប​នេះ​ ក៏​បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​សេអ៊ូល​ មក​គោរព​វិញ្ញាណក្ខន្ធ​លោក​ Kim Joo Hyuk។

រូបថតអនុស្សាវរីយ៍របស់ Joon Young ជាមួយ Joo Hyuk

ជាមួយ​គ្នា​នោះ​ តារា​ចម្រៀង​ Jung Joon Young បាន​ផ្ញើ​សារ​ដ៏​ក្រៀម​ក្រំ​បំផុត​ទៅ​កាន់​អតីត​តារា​សម្តែង​ Kim Joo Hyuk ក្នុង​ភាគ​ពិសេស​របស់​កម្មវិធី​ “1 Night 2 Days” ដែល​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​វិច្ឆិកា​ម្សិលមិញ​នេះ។ នៅ​ក្នុង​វីដេអូ​នោះ Jung Joon Young បាន​រៀបរាប់​ពី​ពេល​វេលា​ល្អៗ​ ដែល​ខ្លួន​ និង​ Kim Joo Hyuk បាន​ចំណាយ​ជាមួយ​គ្នា​កន្លង​មក។

លោក​បាន​និយាយ​ថា​៖ "បង​នៅ​តែ​ជា​បង​ប្រុស​ដ៏​អស្ចារ្យ​ និង​សំខាន់​ម្នាក់​សម្រាប់​ពួក​យើង​ជាង​នរណា​ៗ​ទាំង​អស់។​ កាល​ពី​ឆ្នាំ​មុន​ ​ខ្ញុំ​បាន​ឈប់​សម្រាក​ពី​កម្មវិធី'1 Night 2 Days' ហើយ​បាន​ទាក់​ទង​មក​អ្នក​ទាំង​អស់​គ្នា​ ក្រោយ​ពី​ត្រឡប់​ចូល​ប្រទេស​វិញ ពួក​យើង​បាន​ជួប​ជុំ​គ្នា ព្រោះ​ពេល​នោះ​បងគិត​ថា​ខ្ញុំ​ជួប​ការ​លំបាក​ច្រើន។ ម្យ៉ាង​រាល់​ពេល​ដែល​ខ្ញុំ​ជួប​ការ​លំបាក ​បងតែង​មក​ជួប​ខ្ញុំ​ជានិច្ច។ ឲ្យ​ខ្ញុំ​សូម​ទោស​ដែល​ខ្ញុំ​មិន​អាច​នៅ​ជាមួយ​លោក​បាន​យូរ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​ចង់​នៅ​ជិត​បង​ខ្លាំង​ណាស់​ នៅ​ពេល​នេះ"។

នេះ​ជា​ វេលា​ដ៏​ក្ដុកក្ដួល​រក​អ្វី​មក​ប្រៀប​ពុំបាន នៅ​ពេល​ដែល​មនុស្ស​រាប់អាន​គ្នា និង​តែង​ឃើញ​មុខ​គ្នា​សឹង​គ្រប់​ពេល​ ឃ្លាត​ទៅ​កន្លែង​ដ៏​សែន​ឆ្ងាយ​ត្រឹម​រយៈ​ពេល​ខ្លី​បំផុត គ្មាន​ថ្ងៃ​ត្រឡប់៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម