វ័យ​៦៧ឆ្នាំ​ បុរស​​ម្នាក់ទើបស្គាល់ ភ្នំពេញ ជា​លើកដំបូង​ក្នុងជីវិត

  • 2017-11-06 06:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វ័យ​៦៧ឆ្នាំ លោក សុវណ្ណរិន ​នៅ​ទី​បំផុត បានសម្រេច​ក្ដីប្រាថ្នា ធ្វើដំណើរពីខេត្ត ក្រចេះ មក​លេង បុណ្យអុំទូក ​ជា​លើក​ដំបូង​ ក្នុង​ជីវិត​លោក កាល​ពី​ចុង​សប្ដាហ៍​មុននេះ។   ដោយសារ​ភាព​មមាញឹកនឹង​ស្រែរ​ ចម្ការ រួម​នឹង​ជីវភាព​ខ្សត់​ខ្សោយផង បុរស​វ័យ​ចំណាស់ មក​ពី​ស្រុក​សំបូរ ខេត្ត​ក្រចេះ រូប​នេះ រៀប​រាប់​ទាំង​រីក​រាយ ថា​នេះ​ក៏ ជា​លើក​ទី​១​ដែរ ដែល​លោក​មក​កាន់ ភ្នំពេញ។ កើត​ក្នុង​ឆ្នាំ​១៩៥០ ​ឆ្លង​កាត់​ច្រើន​សម័យ បុរស​រូប​នេះ​ថ្លែង​ថា លោក​តែង​ចង់​ឃើញពី ទិដ្ឋភាពរបស់​ រាជ​ធានី​ ភ្នំពេញ និង​តែង​ស្រមៃចង់​មក​ដល់​ទីនេះ​ នៅ​ថ្ងៃ​ណាមួយ​។

(លោក សុវណ្ណរិន មកពី​ខេត្ត​ក្រចេះ លើកទី​មួួ​ដែលបាន​មកលេង​ភ្នំពេញ)

លោក សុវណ្ណរិន បន្ថែម​ថា លោក​មាន​លទ្ធភាព​មក​ មើល​បុណ្យអុំទូក និងស្គាល់​ ភ្នំពេញ ពេល​នេះ ដោយ​ធ្វើ​ដំណើរ​មក​តាម​ អ្នក​ស្រុក​ភូមិ​របស់​លោក ដែល​ជា​កីឡាករ​ចំណុះទូក។ លោក​ថា ឱកាស​ស្គាល់ភ្នំពេញ និង ឃើញផ្ទាល់​នូវ ព្រះរាជពិធីនេះ ជា​លើក​ដំ​បូង ​ជា​កាដូ ក៏រីករាយ​មួយ​ក្នុង​ជីវិត​លោក​។

លោក​បន្ថែមថាៈ «ជីវភាពវាទាបពេក យើង​អ្នកខេត្ត​មាន ជីវភាព មិន​សូវ(អំណោយផល)អាច​ឲ្យ​ដើរ​បាន​ទេ»។ ​

បុរស​វ័​យ​ចំណាស់ មក​ពី​ខេត្ត​ក្រចេះ ត្អូញត្អែថា ជីវភាព​វ័យ​ចាស់​របស់​លោកពឹង​លើ​ របរ​ធ្វើ​ចម្ការ ដើម្បី​ចិញ្ចឹម​ចៅៗ​កំព្រារ​ មួយ​ចំនួន​ក្នុង​បន្ទុក​ ដែល​ធ្វើ​ឲ្យ​លោក ពុំ​មានធនធាន​ច្រើន​អាច​ដើរលំហែឆ្ងាយ​ឡើយ។ ទោះជា​បាន​ស្គាល់​ភ្នំពេញ​ម្តង​នេះ​ហើយ​ក៏ដោយ ក៏​លោក​នៅ​ប្រាថ្នា​មកជាថ្មីក្នុង​ឱកាស​បុណ្យ​អុំទូក​នៅ​ឆ្នាំ​ក្រោយៗទៀត​៕

អត្ថបទដោយ៖ ណាក្វាន់

ប្រ​ភព៖ ៣០ដេលី