Land Rover​ ​បញ្ចប់​ជីវិត​ម៉ូដែល​ ​Evoque​ ​ទ្វា​បី​ត្រឹម​ឆ្នាំ​ ​២០១៨

  • 2017-11-06 07:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ឡាន​ឈាន​មុខ​របស់​ចក្រភព​អង់គ្លេស​ ​Land Rover​ ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ ​អំពី​ការ​លែង​ផលិត​ម៉ូដែល​ ​Range Rover Evoque​ ​ទ្វា​បី​ចាប់​ពី​ឆ្នាំ​ ​២០១៨​ ​នេះ​តទៅ។

Range Rover Evoque​ ​ទ្វា​បី ​ម៉ូដែល​ឆ្នាំ​ ​២០១៥

មូលហេតុ​នៃ​ការ​ឈប់​ផលិត​ម៉ូដែល​ខាង​លើ​ ​ព្រោះ​ចំនួន​នៃ​ការ​លក់​ ​Range Rover Evoque​ ​ទ្វា​បី​ ​ក្នុង​ទីផ្សារ​អាមេរិក​ហាក់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចង់​ផ្ដោត​លើ​ការ​ផលិត​ ​Range Rover Evoque​ ​ទ្វា​ប្រាំ​ ​និង​ ​Evoque Convertible​ ​ទ្វា​បី​ឲ្យ​បាន​កាន់​តែ​ទំនើប។

Range​ Rover Evoque Convertible 2017
Range Rover Evoque​ ​ទ្វា​ប្រាំ​ ​ម៉ូដែល​ឆ្នាំ​ ​២០១៧

Range Rover Evoque​ ​ទ្វា​ប្រាំ​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​នឹង​មាន​ការ​រចនា​ប្លែក​ ​ម៉ាស៊ីន​ខ្លាំង​ ​ហើយ​ស៊ី​ឥន្ធនៈ​តិច​ជាង​ម៉ូដែល​មុន​ ​អម​ជា​មួយ​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៩​ ​វគ្គ​ ​និង​ប្រព័ន្ធ​បើកបរ​អូស​កង់​ទាំង​ ​៤​ ​AWD​ ​(All-Wheel-Drive)​ ​ឬ​ហៅ​ប៉ុង​ ​២៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ