បាងកក និងហាណូយ ជាប់ជាទីក្រុងដែលមាន ប្រព័ន្ធដឹកជញ្ជូនសាធារណៈអាក្រក់បំផុត

  • 2017-11-06 08:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា បាងកក និង​ហាណូយ ស្ថិត​នៅ​ក្នុង​ចំណោម​ទីក្រុង ដែល​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​អាក្រក់​បំផុត​លើ​ពិភពលោក ប្រចាំ​ឆ្នាំ​២០១៧។

ក្នុង​ចំណោម​ទីក្រុង​ចំនួន ១០០ នៅ​ជុំវិញ​ពិភពលោក បាងកក និង​ហាណូយ បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​បាត​តារាង នៃ​ការ​សិក្សា Sustainable Cities Mobility Index 2017។ ការ​សិក្សា​នេះ​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ទីក្រុង តាមរយៈ សុវត្ថិភាព , ការ​ចូល​ធ្វើ​ដំណើរ , ការ​កក​ស្ទះ , ការ​ពន្យា​ពេល និង តម្លៃ។

មិនតែប៉ុណ្ណោះ បាងកក បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ទីក្រុង Rio របស់​ប្រេស៊ីល ជា​ទីក្រុង​អាក្រក់​បំផុត នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច​នៃ​ប្រព័ន្ធ​ដឹក​ជញ្ជូន មានន័យថា ការ​ធ្វើ​ដំណើរ​ចំណាយ​ពេល​យូរ ហើយ​មនុស្ស​ជា​ច្រើន មិន​អាច​មាន​លទ្ធភាព ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​នេះ។

យ៉ាងណាមិញ ទីក្រុង​ចំនួន​៣ នៅ​តំបន់​អាស៊ី បាន​ឈរ​នៅ​លើ​កំពូល​តារាង​ទាំង១០ ក្នុង​នោះ​រួម​មាន​ដូច​ជា ហុងកុង , សេអ៊ូល និង សិង្ហបុរី ជា​ទីក្រុង​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ល្អ​បំផុត​លើ​ពិភពលោក។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​ការ​សិក្សា​ខាង​លើ មិន​មាន​រាប់​បញ្ចូល​ទីក្រុង​ភ្នំពេញ​ឡើយ៕

ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់​ថ្នាក់​កំពូល​ទាំង១០៖

#១ ហុងកុង

#២ Zurich (ស្វីស)

#៣ បារីស

#៤ សេអ៊ូល

#៥ Prague (សាធារណរដ្ឋឆេក)

#៦ Vienna (អូទ្រីស)

#៧ London

#៨ សិង្ហបុរី

#៩ Stockholm (ស៊ុយអែត)

#១០ Frankfurt (អាល្លឺម៉ង់)

ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់​ថ្នាក់​បាត​តារាង​ទាំង១០៖ (ចំណាត់​ថ្នាក់​ពី ៩៧-១០០ មិន​ត្រូវ​បាន​បង្ហាញ)

#៨៧ Perth (អូស្ត្រាលី)

#៨៨ Indianapolis (សហរដ្ឋអាមេរិក)

#៨៩ ហ្សាការតា (ឥណ្ឌូនេស៊ី)

#៩០ Lima (ប៉េរូ)

#៩១ មិន​ត្រូវ​បាន​បង្ហាញ

#៩២ បាងកក

#៩៣ មិន​ត្រូវ​បាន​បង្ហាញ

#៩៤ Cairo (អេហ្ស៊ីប)

#៩៥ កូឡាឡាំពួរ

#៩៦ ហាណូយ

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង