Google ​ទម្លាក់ Apple ក្លាយ​ជា​ម៉ាក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្លៃ​ជាង​គេ​ក្នុង​លោក​

  • 2017-11-06 12:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ Brand Finance តែង​​រៀប​ចំ​បញ្ជី​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​ពាក់​ព័ន្ធ​នឹង “ម៉ាក​បច្ចេកវិទ្យា ល្បីៗ​ក្នុង​លោក​” ដោយ​ឡែក​នៅ​ឆ្នាំ​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​របាយការណ៍​ថ្មី ២០១៧ ដែល​មាន​ក្រុមហ៊ុន​ម៉ាក​ល្បី​ទាំង ២៥​ ក្នុង​នោះ​ Google បាន​យក​កៅអី​របស់​ Apple ក្លាយ​ជា​ក្រុមហ៊ុន​ម៉ាក​បច្ចេកវិទ្យា​ក្នុង​លោក​ខណៈ Amazon ឈរ​នៅ​លេខ​ ៣ ហើយ​ AT& T, Microsoft, Alibaba, Samsung, Huawei, Intel, និងក្រុមហ៊ុន Dell ស្ថិត​នៅ​លេខ​បន្ត​បន្ទាប់។ តាម​ដាន​តម្លៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ១០ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​ ២៥ ដូច​ខាង​ក្រោម ៖

១. Google (អាមេរិក)

  • តម្លៃ​ម៉ាក ២០១៧ ៖ ១០៩,៤៧០ លានដុល្លារ
  • តម្លៃម៉ាក ២០១៦ ៖ ៨៨,១៧៣ លានដុល្លារ
  • ភាគរយប្រែប្រួលក្នុងឆ្នាំ ២០១៦ និង​២០១៧: ២៤%

២. Apple (អាមេរិក)

  • តម្លៃម៉ាក ២០១៧ ៖ ១០៧,១៤១ លានដុល្លារ
  • តម្លៃម៉ាក ២០១៦ ៖ ១៤៥,៩១៨ លានដុល្លារ
  • ភាគរយប្រែប្រួលក្នុងឆ្នាំ ២០១៦ និង​២០១៧: -២៧%

៣. Amazon (អាមេរិក)

  • តម្លៃម៉ាក ២០១៧ ៖ ១០៦,៣៩៦ លានដុល្លារ
  • តម្លៃម៉ាក ២០១៦ ៖ ៦៩,៦៤២ លានដុល្លារ
  • ភាគរយប្រែប្រួលក្នុងឆ្នាំ ២០១៦ និង​២០១៧: ៥៣%

៤. AT&T Telecoms (អាមេរិក)

  • តម្លៃម៉ាក ២០១៧ ៖៨៧,០១៦ លានដុល្លារ
  • តម្លៃម៉ាក ២០១៦ ៖ ៥៩,៩០៤ លានដុល្លារ
  • ភាគរយប្រែប្រួលក្នុងឆ្នាំ ២០១៦ និង​២០១៧: ៤៥%

៥. Microsoft (អាមេរិក)

  • តម្លៃម៉ាក ២០១៧ ៖ ៧៦,២៦៥ លានដុល្លារ
  • តម្លៃម៉ាក ២០១៦ ៖ ៦៧,២៥៨ លានដុល្លារ
  • ភាគរយប្រែប្រួលក្នុងឆ្នាំ ២០១៦ និង​២០១៧: ១៣%

៦. Samsung Group (កូរ៉េខាងត្បូង)​

  • តម្លៃម៉ាក ២០១៧ ៖ ៦៦,២១៩ លានដុល្លារ
  • តម្លៃម៉ាក ២០១៦ ៖ ៥៨,៦១៩ លានដុល្លារ
  • ភាគរយប្រែប្រួលក្នុងឆ្នាំ ២០១៦ និង​២០១៧: ១៣%

៧. Verizon Telecoms (អាមេរិក)​

  • តម្លៃម៉ាក ២០១៧ ៖ ៦៥,៨៧៥ លានដុល្លារ
  • តម្លៃម៉ាក ២០១៦ ៖ ៦៣,១១៦ លានដុល្លារ
  • ភាគរយប្រែប្រួលក្នុងឆ្នាំ ២០១៦ និង​២០១៧: ៤%

៨. Facebook (អាមេរិក)

  • តម្លៃម៉ាក ២០១៧ ៖ ៦១,៩៩៨ លានដុល្លារ
  • តម្លៃម៉ាក ២០១៦ ៖ ៣៤,០០២ លានដុល្លារ
  • ភាគរយប្រែប្រួលក្នុងឆ្នាំ ២០១៦ និង​២០១៧: ៨២%

៩. China Mobile Telecoms (ប្រទេសចិន)

  • តម្លៃម៉ាក ២០១៧ ៖ ៤៦,៧៣៤ លានដុល្លារ
  • តម្លៃម៉ាក ២០១៦ ៖ ៤៩,៨១០ លានដុល្លារ
  • ភាគរយប្រែប្រួលក្នុងឆ្នាំ ២០១៦ និង​២០១៧ ៖ -៦%

១០. NTT Group (ប្រទេសជប៉ុន)

  • តម្លៃម៉ាក ២០១៧ ៖ ៤០,៥៤២ លានដុល្លារ
  • តម្លៃម៉ាក ២០១៦ ៖ ៣១,៦៧៨ លានដុល្លារ
  • ភាគរយប្រែប្រួលក្នុងឆ្នាំ ២០១៦ និង​២០១៧ ៖ ២៨%

ប្រភព៖ gadgetsnow   ប្រែសម្រួល៖ សិរីបុទ្យ