ទួន សាម៉ន ស្ម័គ្រចិត្ត​ធ្វើ​ Local guides ៥ ឆ្នាំ ​ទើប​​បាន​​ជាប់​ទៅ​ទឹក​ដី​អាមេរិក​​លើក​ទី​មួយ​

  • 2017-11-07 02:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក តួន សាមែន បាន​​ចំណាយ​ពេល​​​វេលា​ផ្ទាល់​ខ្លួន​ជិត ៥ ឆ្នាំ​ ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​​​កម្មវិធី Google Local Guides រហូត​ទទួល​បាន​ពិន្ទុ​ច្រើន​​មាន​ឱកាស​បាន​ទៅ​ដំណើរកម្សាន្ត​នៅ​ទឹក​ដី​អាមេរិក​ជា​លើក​ដំបូង​ក្នុង​ជីវិត។

លោក​ក៏​​បាន​​ចែក​រំលែកពី​ការងារ​​ Google Local guides ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ពិន្ទុ​ច្រើន​បាន​មក​លេង​​ដោយ​មិន​អស់​លុយ​។

ទាក់ទង​នឹង​តិចនិក​ខ្លះ​ៗ​ជាមួយ Google Local guides នេះ​​ដំបូង​លោក​​ សាមែន​​​ចាប់ផ្ដើម​ការងារ​ស្ម័គ្រចិត្ត​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៣ មក​ដោយ​ឆ្លៀត​ចែក​រំលែក​ជា​ការ​គូរ​ផ្លូវ បញ្ជូល​ទីតាំង​អាជីវកម្ម​ថ្មីៗ ជាពិសេស​ទីតាំង​សាធារណ​ដែល​ជួយ​ឲ្យ​សាធារណជន​ងាយ​ស្វែងរក​បាន​តាម​ផែនទី​ហ្គោហ្គល(Google)។

កម្មវិធី Local Guides នេះ​តែ​ទើប​បង្កើត​ឡើង​នៅ​ខែ សីហា ឆ្នាំ ២០១៦ ទេ អាច​ដោយសារ​មាន​ក្រេឌិត​ច្រើន​ពី​មុន​មក ទើប​លោក​មាន​ពិន្ទុ​ច្រើន បន្ទាប់​ពី​គេ​បង្រួម​ចូល​គ្នា។

តើ​គេ​តម្រូវ​ឲ្យ​លោក​ធ្វើអី​ខ្លះ ទើប​អាច​ជាប់?

Google Local guides មិន​​ទាមទារ​អ្វី​ច្រើន​ទេ គ្រាន់​តែ​តម្រូវ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​ឲ្យ​ក្លាយ​ជា​សមាជិក Local Guides ដើម្បី​ឲ្យ​កម្មវិធី​ងាយស្រួល​គ្រប់គ្រង​ស្ថិតិ​ការ​ចូលរួម​។​ បន្ទាប់​មកអាច​ចាប់ផ្ដើមតាមរយៈ​ដូចជា ការ​បញ្ចូល​ទីតាំង​ថ្មីៗ បញ្ចូល​រូបថត​​ទីតាំង​ទាំង​នោះ ឬ​ទីតាំង​ផ្សេងទៀត​ដែល​យើង​ស្គាល់​ច្បាស់ឲ្យ​អ្នកដទៃ​ស្គាល់ ​តាមរយៈ​ការ​ណែនាំ​ជា​បទពិសោធន៍​ដែល​​បាន​ជួប​ផ្ទាល់។ ​កែ​តម្រូវ​ព័ត៌មាន​ទីតាំង​ ដែល​ខ្វះខាត​ដោយ​ប្រើ​តែ​លើ​កម្មវិធី​ផែនទី Google ដែល​មាន​ស្រាប់​នៅ​លើ​ស្មាតហ្វូន​។ រាល់​ការងារ​ទាំង​នេះ​ គេ​​គិត​ពិន្ទុ​ឲ្យ​ដូចជា​ការ​បញ្ចូល​ទីតាំង​ថ្មី​បាន ១៥ពិន្ទុ ឲ្យ​ផ្កាយ​និង​ផ្ដល់​មតិ ៦ពិន្ទុ ដាក់​រូប​ថត ៥ពិន្ទុ កែ​តម្រូវ​ព័ត៌មាន​​ទីតាំង​ដែល​ខ្វះខាត​បាន ៥ពិន្ទុ។ នៅ​ពេល​បាន​ពិន្ទុ​គ្រប់​តាម​ចំនួន​កម្មវិធី​បាន​កំណត់ គេ​នឹង​ផ្ញើ​ជា​អ៊ីម៉ែល​មក​បញ្ជាក់​ប្រាប់​។

តើ​លក្ខខណ្ឌ​ក្នុង​ការ​ធ្វើ​ឲ្យ​ជាប់ rate ត្រូវការ​មាន​អី​ខ្លះ?

ចំពោះ​លក្ខខណ្ឌ​ដើម្បី​ធ្វើ​ឲ្យ​ជាប់ rate (ផ្ដល់​ពិន្ទុ​ឬ​វាយ​តម្លៃ​) កាន់​តែ​សកម្ម​ កាន់​តែ​មាន​ឱកាស ដោយ​សារ​លោក​តែង​តែ​ប្រើប្រាស់​ផែនទី Google ជាប្រចាំ ដើម្បី​កុំ​ឲ្យ​ខាត​ប្រើ​ផង​ចូលរួម​ផង​ជាមួយ​គ្នា ហើយ​ការចូលរួម​នេះ​គឺ​ដូច​បាន​រៀបរាប់​ខាង​លើ។

អ្វី​ដែល​សំខាន់​នោះ​គឺ ត្រូវ​ជៀសវាង​ដាច់ខាត កុំ​បញ្ចូល​ព័ត៌មាន​ដែល​ខុស​ឬ​មិន​ពិត និង​កុំ​បំពាន​ព័ត៌មាន​របស់​អ្នកដទៃ មាន​ន័យ​ថា​មិនមែន​ធ្វើ​ដើម្បី​តែ​បាន​ពិន្ទុ​ទេ គឺ​​ត្រូវ​តែ​ស្គាល់​ទីតាំង​ទាំងនោះ​ប្រាកដ​មែន ហើយ​ត្រូវ​គោរព​សិទ្ធ​អ្នក​ដទៃ បើ​គេ​បញ្ចូល​រួច​ហើយ មិន​ត្រូវ​បញ្ចូល​ឲ្យ​ត្រួត​គ្នា​ទេ តែ​អ្នក​អាច​ជួយ​កែ​ព័ត៌មាន​នៃ​ទីតាំង​នោះ​បាន​បើ​វា​នៅ​ខ្វះ​ចន្លោះ ហើយ​បាន​ពិន្ទុ​ដូច​គ្នា។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា លោក​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​​ត្រូវ​បាន​ក្រុម​ការងារ​កម្មវិធី Google Local guides ជ្រើសរើស​ និង​បាន​ជាន់​លើ​ទឹក​ដី​អាមេរិក​ដោយ​មិន​អស់​លុយ​មួយ​រៀល​នោះ។ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​​​យុវវ័យ​ដែល​និយម​ចូល​ចិត្ត​ទៅ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន ឬ​តំបន់​ទេសចរណ៍​ស្អាតៗ​ក្នុង​ស្រុក​​ ឱ្យ​ពួក​គាត់​ថត​រូប​ទាំង​នោះ​ថត​រូប​ផ្សេងៗ​ដាក់​បញ្ចូល​ក្នុង Google Map និង​ផ្ដល់​ពិន្ទុ​ឬ​វាយ​តម្លៃ​ទី​នោះ(Rate) ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​បរទេស​ឱ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​យើង​កាន់​តែ​ច្រើន ព្រោះ​ដែល​ភាគ​ច្រើន ពួកគេ​(បរទេស)ស្វែង​រក​ព័ត៌មាន​ពី​តំបន់​ទេសចរណ៍​ទាំង​នោះ​តាម​រយៈ Google Map៕

លោក​ តួន សាមែន កំពុង​ស្ថិត​នៅ​ទឹក​ដី​អាមេរិក

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី