រំភើប! កំពូល​តារា​ចម្រៀង Rain ជិត​ចេញ​បទ​ថ្មី​ហើយ​

  • 2017-11-07 03:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាត់​មុខ​មួយ​រយៈ​ពី​វិថី​សិល្បៈ​ ដោយ​ត្រូវ​មើល​ថែ​ទាំ​ប្រពន្ធ​ទើប​តែ​សម្រាល​បាន​កូន​ស្រី​ដ៏​ស្រស់​ស្អាត​មួយ​នោះ តារា​ចម្រៀង​ដ៏​ល្បី​ប្រ​ចាំ​ប្រ​ទេស​កូរ៉េ​ Rain កំពុង​រៀប​ចំ​ចេញ​អាល់ប៊ុម​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ។

យោង​ទៅ​តាម​អ្នក​គ្រប់​គ្រង​របស់​តារា​ចម្រៀង​ Rain បាន​ឲ្យ​ដឹង​ថា​ លោក​ Rain នឹង​ត្រលប់​មក​វិញ​ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី​នៅ​ថ្ងៃ​ទី ១ ខែ​ធ្នូ​ខាង​មុខ​នេះ៖ "Rain បាន​ព្យាយាម​បញ្ចប់​ ការងារ​រៀបចំ​អាល់ប៊ុម​ចម្រៀង​របស់​លោក​ ដើម្បី​ចេញ​ជា​ផ្លូវ​ការ​ឲ្យ​បាន​នៅ​ថ្ងៃ​ទី ១​ខែ​ធ្នូ​នេះ"។

អស់​រយៈ​ពេល ៤​ឆ្នាំ​ហើយ តាំង​ពី​អាល់ប៊ុម​បទ​ចម្រៀង 'Rain Effect'  របស់​លោក​បាន​ចេញ​កាល​ពី​ឆ្នាំ​ ២០១៤។ តាំង​ពី​ពេល​នោះ​មក​ តារា​ប្រុស​រូប​នេះ​ក៏​បាន​ចេញ​បទ​ចម្រៀង​ខ្លះដែរ​ តែ​លើក​នេះ​ជា​អាល់ប៊ុម​បទ​ចម្រៀង​ផ្លូវ​ការ​ថ្មី​មួយ​ទៀត​ ដែល​លោកខក​ខាន​មិន​បាន​ធ្វើ​ជា​យូរ​មក​ហើយ។

អាល់ប៊ុម​បទ​ចម្រៀង​ថ្មី​នេះ ជា​អាល់ប៊ុម​តូច​ជាមួយ​នឹង​បទ​ចម្រៀង​តែ ៥​បទ​ប៉ុណ្ណោះ​ ហើយ​លោក​បាន​បញ្ជាក់​ទៀត​ថា​សាច់​ភ្លេង​នៅ​ក្នុង​អាល់ប៊ុម​ថ្មី​នេះ ជាប្រភេទ​ Hip Hop លាយ​គ្នា​នឹង​ចង្វាក់ Rock ខ្លះៗ។

មិន​យូរ​ប៉ុន្មាន​អ្នក​គាំទ្រ​របស់​ Rain ទាំង​អស់​នឹង​បាន​ឃើញ​ការ​សម្ដែង​ថ្មី​មួយ​ទៀត​របស់​លោក​ ហើយ​តើ​ស្នាដៃ​ថ្មី​នេះ​អស្ចារ្យ​យ៉ាងណា? សូម​រង់​ចាំ​តាមដាន​ទាំង​អស់​គ្នា៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា