ត្រាំ មកទស្សនកិច្ចជប៉ុន ត្រូវគេរិះគន់ ពេលឲ្យចំណីត្រី (វីដេអូ)

  • 2017-11-07 02:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ក​ឲ្យ​មាន​ការ​ជជែក​វែកញែក​គ្នា នៅ​លើ​បណ្ដាញ​សង្គម Twitter ចំពោះ​ការ​ឲ្យ​ចំណី​ត្រី​របស់​លោក កាល​ពី​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ប្រទេស​ជប៉ុន។

លោក ត្រាំ និង​ប្រធានាធិបតី​ជប៉ុន លោក ស៊ីនហ្សូ អាបេ បាន​ចាប់ផ្ដើម​ឲ្យ​ចំណី​ត្រី (ពូជ Koi) នៅ​ក្នុង​វិមាន​អាកាសាកា (Akasaka) ពោរពេញ​ទៅ​ដោយ​ស្នាម​ញញឹម យ៉ាង​សប្បាយ​រីករាយ។ ប៉ុន្តែ មួយ​រំពេច​ក្រោយ​មក ស្រាប់តែ លោក អាបេ បោះ​ចំណី​ពី​ក្នុង​ប្រអប់ ចូល​ទៅ​ក្នុង​ទឹក​ស្រះ​ទាំង​អស់​តែម្ដង។ មិន​រង់ចាំ​យូរ លោក ត្រាំ ដែល​ជា​ភ្ញៀវ ក៏​បាន​ធ្វើ​តាម​ម្ចាស់​ផ្ទះ ដោយ​ចាក់​ចំណី​ត្រី ចូល​ទៅ​ក្នុង​ទឹក​ស្រះ​ទាំង​អស់​ដែរ។

ដោយសារតែ​ទង្វើ​នេះ ប្រធានាធិបតី​អាមេរិក វ័យ​៧១ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter មិន​ពេញចិត្ត និង​បញ្ចេញ​ពាក្យ​រិះគន់ ដោយ​អះអាង​ថា វា​ជា​កំហុស​ឆ្គង​មួយ​ក្នុង​ការ​ឲ្យ​ចំណី​ត្រី​បែប​នេះ។

បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Erik Johnson បាន​ឲ្យ​ដឹង​ថា ការ​ឲ្យ​ចំណី​ត្រី Koi ច្រើន​ហួសហេតុ គឺ​ជា​កំហុស​មួយ ដែល​ជាទូទៅ​អាច​ធ្វើ​ឲ្យ​ត្រី​ឈឺ។ មិនតែប៉ុណ្ណោះ វា​ក៏​អាច​បង្កើត​កាក​សំណល់​ហួស​កម្រិត និង​ធ្វើ​ឲ្យ​ខូច​គុណភាព​ទឹក​ទៀត​ផង។

គួរ​បញ្ជាក់​ថា ជប៉ុន បាន​រៀបចំ​ការ​ស្វាគមន៍​ជា​ផ្លូវការ​មួយ សម្រាប់​លោក ត្រាំ ដោយ​ការ​ផ្ដល់​កិត្តិយស​ពី​កង​យោធា និង​ការ​ឲ្យ​ចំណី​សត្វ​ត្រី​តាម​ប្រពៃណី​នេះ។ លោក ត្រាំ និង​ជំទាវ​ទី១ លោកស្រី Melania ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ ទៅ​ជួប​អធិរាជ​ជប៉ុន Akihito និង​មហាក្សត្រី Michiko ផង​ដែរ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ខាង​ក្រោម​នេះ​គឺ​ជា​ការ​បញ្ចេញ​មតិ​មួយ​ចំនួន​របស់​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង