អ្វី​ទៅ​ជា​ ​XQD​ ​ហើយ​ហេតុអ្វី​បាន​ជា​ប្រើ​វា?

  • 2017-11-07 03:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

XQD​ ​ជា​ទម្រង់​ ​Media card​ ​រចនា​ឡើង​សម្រាប់​បន្ថែម​សមត្ថភាព​លើ​ ​CompactFlash card​ ​ដែល​ប្រើ​លើ​កាមេរ៉ា​។ XQD ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ ​Nikon​ ​និង​បាន​ប្រើ​ក្នុង​កាមេរ៉ា​ ​DSLRs​ ដូចជា​ D4, D4S, D5, D500 និង​ D850។

ទម្រង់​ថ្មី​នេះ​ ​បង្កើត​ឡើង​ដើម្បី​ទាញ​ប្រយោជន៍​ពី​ល្បឿន​ដែល​កាមេរ៉ា​ទាំងនេះ​អាច​ផ្ដល់​ឲ្យ​អ្នក​ថតរូប​។ ឧទាហរណ៍៖ Nikon D4S អាច​ថត​បាន​ ​១១ Frames ក្នុង​មួយ​វិនាទី​ ​និង​អាច​ថត​រក្សាទុក​នូវ​រូបភាព​ប្រភេទ​ ​NEF​ ​មិន​ ​Compress​ ​ចំនួន​ ​៦៧ ឬ​ រូបភាព​ ​JPEG​ ​ច្រើន​ជាង​ ​២០០ សន្លឹក ​ក្នុង​ការ​ប្រើ​ ​Continuous burst (ថត​ជា​បន្ត​បន្ទាប់)​ ​តែ​មួយ​ដង​។ ដោយ​ការ​ថត​ទៅ​នឹង​ ​XQD​ ​កាមេរ៉ា​ ​D5​ ​អាច​ថត​បាន​ច្រើន​ជាង​ ​២០០ សន្លឹក ប្រភេទ​ ​Lossless (មិន​មាន​ការ​ ​Compress) ១២-bits។

ទម្រង់​ ​XQD​ ​មាន​អត្ថប្រយោជន៍​ពីរ​សំខាន់​រួម​មាន​ ​ល្បឿន​ ​Read/Write​ ​ដ៏​លឿន​ ​និង​សមត្ថភាព​ Storage​ ​ខ្ពស់​។ Card​ ​មាន​ល្បឿន​ ​Read/Write​ ​ដល់​ទៅ​ ​៥០០ MB​ ​ក្នុង​មួយ​វិនាទី​ ​ហើយ​សមត្ថភាព​ ​Storage​ ​អាច​មាន​លើស​ពី​ ​២ TB។ សម្រាប់​អ្នក​ថតរូប​សកម្មភាព​កីឡា​ ​និង​ព្រឹត្តិការណ៍​អ្វី​មួយ​លឿន​ៗ​ ​XQD​ ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ។

CompactFlash​ ​បង្កើត​ឡើង​សម្រាប់​ល្បឿន​ ​និង​សមត្ថភាព​ ​Storage​ ​ជាក់លាក់​ណាមួយ​ប៉ុណ្ណោះ​ ដោយ​មិន​អាច​ប្រើ​បាន​នូវ​ល្បឿន​ថត​លឿន​ៗ​ ​និង​មិន​មាន​សមត្ថភាព​ ​Storage​ ​គ្រប់គ្រាន់​សម្រាប់​រូបភាព​ ​RAW​ ​និង​វីដេអូ​កម្រិត​ខ្ពស់​ៗ​ដែល​កាមេរ៉ា​ថ្មីៗ​នឹង​អាច​ផ្ដល់​ឲ្យ​នា​ពេល​អនាគត​នោះ​ទេ​។ ពេល​កាមេរ៉ា​អាច​ផ្ដល់​នូវ​ល្បឿន​ថតរូប​កាន់​តែ​ល្អ​ ​និង​រយៈពេល​ថត​វីដេអូ​កាន់​តែ​យូរ​ ​ទម្រង់​ Media cards​ ​នេះ​អាច​ជួយ​សម្រប​ខ្លួន​ទៅ​តាម​សមត្ថភាព​កាមេរ៉ា​ ​បើ​មិន​អញ្ចឹង​ទេ​ ​កាមេរ៉ា​នឹង​យឺត​ ​ឬ​មាន​កំណត់​នូវ​សមត្ថភាព​ ​Storage​ ​ដោយសារ​ ​Card។

XQD អាច​ជួយ​សម្រួល​ការងារ​អ្នក​ដូចជា៖

  • Cards​ ​អាច​សម្រប​ខ្លួន​បាន​ល្អ​ជាមួយ​នឹង​ល្បឿន​ថត​របស់​កាមេរ៉ា​ ​ដែល​ជួយ​សំអាត​នូវ​ Buffer​ ​បាន​លឿន​។ ដូច្នេះ​អ្នក​ងាយស្រួល​ក្នុង​ការ​ចាប់​យក​រូបភាព​សកម្មភាព​កីឡា​ ​ឬ​ ​ជីវិត​សត្វព្រៃ​។

  • សមត្ថភាព​ ​Storage​ ​មាន​ចំនួន​ធំ​អាច​ងាយស្រួល​រក្សាទុក​ ​File​ ​ប្រភេទ​ ​RAW NEF​ ​ឬ​ File​ ​វីដេអូ​ ​ដូច្នេះ​អ្នក​មិន​ពិបាក​ដូរ​ ​Cards​ ​ដែល​អាច​ខកខាន​នូវ​សកម្មភាព​ណា​មួយ​នោះ​ទេ​។​

  • ល្បឿន​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ពី​ ​Card​ ​ទៅ​កុំព្យូទ័រ​លឿន។

  • XQD cards ប្រើ​បាន​យូរ​មិន​ងាយ​ខូច។

កាមេរ៉ា​ ​Nikon D4​ ​និង​ ​D4S​ ​មាន​រន្ធ​​ Media card ចំនួន​ពីរ​ដែល​​ មួយ​សម្រាប់​ ​XQD​ ​និង​មួយ​ទៀត​សម្រាប់​ ​CompactFlash។

CompactFlash cards​ ​មាន​ល្បឿន​ ​Write​ ​ដល់​ទៅ​ ​១៦៧ MB​ ​ក្នុង​មួយ​វិនាទី​។ ទម្រង់​ ​XQD media card​ ​ប្រើ​នូវ​ ​PCI Express interface​ ​(បន្ទះ​សៀគ្វី​មាន​រន្ធ​ភ្ជាប់)​ ​នឹង​អាច​ផ្ដល់​នូវ​ល្បឿន​ Read/Write​ ​ដល់​ទៅ​ ​៥GB​ ​ក្នុង​មួយ​វិនាទី​។ បច្ចុប្បន្ន​ ​ក្រុមហ៊ុន​ ​Sony​ ​និង​ ​Lexar​ ​ផលិត​តែ​ ​XQD cards ប៉ុណ្ណោះ​។ បណ្ដាល​ XQD cards ស៊េរី​ G របស់​ក្រុមហ៊ុន​ Sony មាន​ល្បឿន​ Read ដល់​ទៅ​ ៤០០ MB​ ​ក្នុង​មួយ​វិនាទី​ ​និង​ល្បឿន​ ​Write​ ​ដល់​ទៅ​ ​៣៥០ MB​ ​ក្នុង​មួយ​វិនាទី​ ​ដែល​លឿន​ជាង​បី​ដង​នៃ​បណ្ដា​ ​XQD cards​ ​ស៊េរី​ ​N៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Nikonusa   ប្រែសម្រួល៖ ប៊ុន ធឿន