ទស្សនកិច្ចប្រទេសជប៉ុន តែ ដូណាល់ ត្រាំ មិនទទួលទានអាហារជប៉ុន

  • 2017-11-07 06:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ធ្លាប់​បាន​និយាយ កាល​ពី​អំឡុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ១៩៩០ ថា លោក​នឹង​មិន​ទទួល​ទាន​ត្រី​ឆៅ​ឡើយ ហើយ​បាន​ជ្រើសរើស​យក​ប៊ឺហ្គឺ McDonald ជំនួស​វិញ។

បើ​ទោះ​បី​ជា​ប្រទេស​ជប៉ុន ត្រូវ​បាន​គេ​ស្គាល់ និង​កោត​សរសើរ​ចំពោះ​ម្ហូប​អាហារ​ដ៏​អស្ចារ្យ​របស់​ពួកគេ ជាមួយ​នឹង​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ ជា​ច្រើន​កន្លែង​ក្ដី ប៉ុន្តែ លោក ត្រាំ នឹង​មិន​ទទួលទាន​អ្វី​ក្រៅ​ពី​របប​អាហារ​របស់​អាមេរិក​ឡើយ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​ជប៉ុន ឆ្នាំ​២០១៧​នេះ។

ក្នុង​អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់ ជា​មួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ គឺ​គ្មាន​អាហារ​ជប៉ុន​នៅ​លើ​តុ​របស់​អ្នក​ទាំង​២​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក ត្រាំ បាន​ជ្រើសរើស​យក​ប៊ឺហ្គឺ ដែល​មាន​ប្រភព​សាច់​គោ​ពី​អាមេរិក នៅ​ក្នុង​ហាង​អាហារ​ជប៉ុន​មួយ​កន្លែង ឈ្មោះ Munch’s Burger Shack។

ការិយាល័យ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក ថា «ខ្ញុំ​សូម​ស្វាគមន៍​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អស់​ពី​ដួង​ចិត្ត ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក មក​កាន់​ប្រទេស​ជប៉ុន។ យើង​កំពុង​ទទួល​ទាន​ប៊ឺហ្គឺ សម្រាប់​អាហារ​ថ្ងៃ​ត្រង់​របស់​យើង»។

យ៉ាងណាមិញ ប៊ឺហ្គឺ​នៅ​ហាង​អាហារ Munch’s Burger Shack ជាក់ស្ដែង គឺ​ពិត​ជា​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ប្រជាប្រិយភាព​ណាស់ នៅ​ប្រទេស​ជប៉ុន។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​និង​កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី រយៈ​ពេល​១២ថ្ងៃ។ គោលដៅ​បន្ទាប់​របស់​លោក គឺ កូរ៉េខាងត្បូង , ចិន , វៀតណាម និង ហ្វីលីពីន៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង