មីយ៉ាន់ម៉ា ​មក​ដល់​កម្ពុជា​ល្ងាច​នេះ ​យក​២៣​នាក់​មក ពេញ​ជើង​ល្អ​ណាស់

  • 2017-11-07 06:57:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ​នឹង​មក​ដល់​កម្ពុជា​នៅ​ល្ងាច​នេះ​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​គោ​ព្រៃ​កម្ពុជា ​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

មក​កម្ពុជា​នេះ​ដែរ ​ក្រុម​របស់​លោក Gerd Zeise ​បាន​កោះ​ហៅ​កីឡាករ​២៣​នាក់ ​ដែល​ជា​ជម្រើស​ល្អ​បំផុត​របស់​ពួកគេ ត្បិត​អី​ជា​ការ​ប្រកួត​មិត្តភាព​ប៉ុន្តែ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់។ ដោយ​ក្នុង​នោះ​ Key Player ​ទាំង​៣​រួម​មាន Aung Thu កីឡាករ Kyaw Ko Ko ​និង ​Yan Aung Kyaw ​ក៏​ដាក់​មក​អស់​ហើយ​ដែរ។

មួយ​វិញ​ទៀត​ការ​ប្រកួត​ជាមួយ​កម្ពុជា​នេះ​ដែរ គឺ​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​មួយ​របស់​មីយ៉ាន់ម៉ា​មុន​ទៅ​ប៉ះ​ក្រុម​ខ្លាំង​ឥណ្ឌា ​ក្នុង​ពាន​រង្វាន់ Asian Cup ​វគ្គ​ជម្រុះ​ពូល A ។ ដោយ​ការ​ប្រកួត​នោះ គឺ​ក្រុម​មីយ៉ាន់ម៉ា​ត្រូវ​ការ​ជ័យជម្នះ​ជា​ចាំ​បាច់ ដើម្បី​បន្ដ​ក្ដី​សង្ឃឹម​បាន​ទៅ​លេង​វគ្គ​បន្ដ​បាន ព្រោះ​ពួកគេ​កំពុង​ឈរ​លេខ​២​មាន​៤​ពិន្ទុ ​ក្រោយ​ពី​ប្រកួត​៣​ប្រកួត ខណៈ​ដែល​ឥណ្ឌា​មាន​១២​ពិន្ទុ​ប្រកួត​បាន​៤​ប្រកួត៕

អត្ថបទ៖ មុន្នីរម្យ