​រថយន្ត​ធុនធំ ត្រូវហាម​មិនឲ្យ​បត់​ឆ្វេង​គ្រប់​ទិស​ត្រង់ស្តុបផ្សារដីហុយ

  • 2017-11-07 07:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដីប្រកាសរបស់ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ បានបញ្ជាក់នថាសាលារាាជធានី​ហាម​មិ​ន​ឲ្យ​រថយន្តធុន​ធំ​ និង​រថយន្ត​វែង​គ្រប់ប្រ​ភេទ​មិន​អនុញ្ញាត​ឲ្យ​បត់​ឆ្វេងគ្រប់ទិសត្រង់ចំណុច​ស្តុប​ផ្សារ​ដីហុយ។

សាលារាជធានី​លើក​ហេតុផល​ថាការដ្ឋាន​ស្ពាន​អាកាស​ស្តុបផ្សារ​ដីហុយបច្ចបុប្បន្ន មានស្ថានភាព​ទីតាំង​បត់តូច​ចង្អៀត​ និងនៅខណៈ​នេះ ការដ្ឋាន​ចាប់ផ្តើម​ដំណើរការ​ភ្ជាប់​តួស្ពាន​កណ្តាល​នៅចំណុច​ទីតាំង​ភ្លើងស្តុប​។ មួយ​វិញ​ទៀត​ការដ្ឋាន​ក៏​​កំពុង​តម្លើង​ពុម្ព​សសរ​ទម្រ ​និង​ពុម្ព​កម្រាល​ស្ពាន​កម្ពស់​ ៥ម ​ផងនោះ ទើប​សាលា​​រាជធានី​បាន​ប្រកាសហាម​មិនឲ្យ​ធ្វើចរាចរ​រថយន្តធុន​ធំ​និងរថយន្តវែង​គ្រប់​ប្រភេទ​ បត់ឆ្វេង​ទាំង៤​ទិសជា​ដាច់ខាត​។

គួរជម្រាបថា ​គិត​ត្រឹម​ថ្ងៃ​ទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ ការដ្ឋាន​ស្ពាន​អាកាស​ស្តុបផ្សារ​ដីហុយ​សម្រេច​បាន​លទ្ឋផល​ ៧០% ហើយគ្រោង​នឹង​ដាក់ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​នេះ៕

(គំនូសទីតាំង)

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ សាលារាជធានីភ្នំពេញ