Barcelona ចូល​ខ្លួន​ប្រជែង​យក​ Griezmann ពី​ Atletico

  • 2017-11-07 08:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ចាប់​ផ្ដើម​ប្រឡូក​ក្នុង​សមរភូមិ​ដណ្ដើម​ទិញ​ Antoine Griezmann ពី​គូ​ប្រជែង​ Atletico Madrid ដែល​លេង​នៅ​ La Liga ជាមួយ​គ្នា។

Griezmann

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​មាន​ថ្លៃ​​ទិញ​ផ្ដាច់​កុងត្រា​ ១០០​លាន​អឺរ៉ូ​ ដែល​តម្លៃ​នេះ​ត្រូវ​ក្លឹប​មាន​មូលដ្ឋាន​នៅ​កាតាឡាន់​គិត​ថា​វា​សក្ដិសម​ និង​អាច​ទទួល​យក​បាន។​ កាល​ពី​ដើម​រដូវ​កាល​ Barcelona ក៏​ធ្លាប់​ចាប់​អារម្មណ៍​យក​ Griezmann ទៅ​ជំនួស Neymar ម្ដង​ដែរ​តែ​ពេល​នោះ​ថ្លៃ​ផ្ដាច់​កុងត្រា​ខ្ពស់​ពេក​​រហូត​ដល់​ ២០០​លាន​អឺរ៉ូ។

ឧបសគ្គ​មួយ​ទៀត​ដែល​គ្មាន​នរណា​អាច​យក​តារា​ឆ្នើម​វ័យ​២៥​ឆ្នាំ​ គឺ​ដោយ​សារAtlectico ​​ជាប់​បម្រាម​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ​ ធ្វើ​ឲ្យ​ Griezmann ខ្លួន​ឯង​សម្រេច​ចិត្ត​មិន​ចាកចេញ​នៅ​គ្រា​ដែល​ក្លឹប​កំពុង​មាន​អាសន្ន​។

Griezmann អតីត​កីឡាករ Real Sociedad ចាប់​ផ្ដើម​រដូវ​កាល​មិន​ល្អ​ប៉ុន្មាន​ទេ​ជាមួយ​ Atletico ក្នុង​នោះ​រក​បាន​ទើប​តែ​៣ គ្រាប់​ប៉ុណ្ណោះ​នៅ​រដូវ​កាល​ថ្មី​ខណៈ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Diego Simeone បច្ចុប្បន្ន​ឈរ​លេខ​៤​នៅ​ La Liga និង​ប្រឈម​មុខ​ការ​ធ្លាក់​ទៅ​លេង​នៅ UEFA Europa League៕

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ៉ុត