តោះ! មក​មើល​តារា​ចម្រៀង​កូរ៉េ​ល្បីៗ​ ទាំង ១០រូបដែលសម្បូរ​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ

  • 2017-11-07 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​កូរ៉េ​ចាប់​ផ្ដើម​ល្បី​រន្ទឺ​ជុំ​វិញ​ពិភពលោក ហើយ​តារា​ល្បីៗ​មួយ​ចំនួន​ពិត​ជា​ឱកាសទទួល​បាន​ចំណូល​ច្រើន​ពី​អ្វី​ដែល​ពួក​គេ​ប្រឹងប្រែង​ក្នុង​មួយ​ឆ្នាំៗ​។

ការ​លក់​អាល់ប៊ុម និង​របស់​របរ​ផ្សេងៗ​ ធ្វើ​ឲ្យ​តារា​ទាំង​ប៉ុន្មាន​ដួងខាងក្រោម​នេះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​តារាៗ​ដទៃ​ទៀត៕

១. តារា​ចម្រៀង​ PSY

វា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​ម្ចាស់​បទ "Gangnam Style” រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​លើសលប់​នោះ។ ដោយ​សារ​ប្រជាប្រិយភាព​ និង​ការងារ​មាន​ជាហូរហែ​ កាន់​តែ​ធ្វើ​ឲ្យ​លោក​មាន​លេច​ធ្លោ​ខ្លាំង។ ជាមួយ​គ្នា​នោះ​ ថ្មីៗ​លោក​បាន​ចេញ​អាល់ប៊ុម​ថ្មី​ 4×2=8 ជាហេតុ​ធ្វើ​ឲ្យ​ចំណូល​លោក​កាន់​តែ​កើនឡើង​ខ្លាំង​ គឺ​រហូត​ទៅ​ដល់​ ៤៥ លាន​ដុល្លារ។

២. តារា​ចម្រៀង​ Siwon 

ដោយ​មាន​បទ​ពិសោធន៍​ការងារ​ជា​អ្នក​ចម្រៀង តារា​សម្តែង និង​ជា​តារា​ម៉ូដែល​ផង​នោះ Siwon  ត្រូវ​បាន​ដឹង​ថា​មាន​ទឹក​ប្រាក់​រហូត​ដល់ ៣៥ លាន​ដុល្លារ​ឯណោះ។

៣. តារា​ចម្រៀង  G-Dragon

G-Dragon មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​នោះ​ទេ លោក​ក៏​ជា​ម្ចាស់​ជំនួញ​របស់​ហាង​ច្នៃ​ម៉ូដមួយ​ដែរ​ ដែល​មាន​ឈ្មោះ​ថា  PeaceMinusOne ។​ ការងារ​សិល្បៈ និង​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ផង​នោះ​  តារា​រូប​នេះ​មាន​ទឹក​ប្រាក់​សរុប​រហូត​ដល់ ២១ លាន​ដុល្លារ។​

៤. តារា​ចម្រៀង Rain

Rain បាន​ទទួល​ភាព​ល្បី​ល្បាញ​ទាំង​ក្នុង​ប្រ​ទេស​ និង​ក្រៅ​ប្រទេស តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណូល​តារា​ប្រុស​រូប​នេះ កើន​ដល់​ជិត ២០ លាន​ដុលា្លរ។

៥. តារា​ចម្រៀង Sandara Park

Sandara Park ទទួល​បាន​ភាព​ជោគ​ជ័យ​ចាប់​តាំង​ពី​នាង​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើក​ដំបូង​មក​ម៉្លេះ។ បច្ចុប្បន្ន​ តាមរយៈ​ការ​សម្តែង​ និង​ជា​តារា​តំណាង​ឲ្យ​ផលិត​ផល​ផ្សេងៗ បាន​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​អាច​រក​ប្រាក់​ចំណូល​បាន​រហូត​ដល់​ទៅ ១៦ លាន​ដុល្លារ។

៦. តារា​ចម្រៀង  IU

 IU ជា​តារា​ចម្រៀង​ដ៏​ល្បី​​​ និង​មាន​ប្រជាប្រិយ​ភាព​ប្រចាំ​ប្រទេស​កូរ៉េ។ នាង​ល្បី​ល្បាញ​ទាំង​វិស័យ​ចម្រៀង​ និង​សម្ដែង​ ហើយ​មាន​ទឹក​ប្រាក់​សរុប​ចំនួន ១៥ លាន​ដុល្លារ។

៧. តារា​ចម្រៀង​ BoA

BoA ត្រូវ​បាន​ស្គាល់​ថា​ជា​តារា​ជើង​ចាស់​ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ ដោយ​ប្រលូក​សិល្បៈ​ជាង​ ១៧​ឆ្នាំ​មក​ហើយ។ មក​ទល់​ពេល​នេះ​ BoA មាន​ប្រាក់​ចំនួន ១៤ លាន​ដុល្លារ។​

៨. តារា​ចម្រៀង Yoona

​មិន​ត្រឹម​តែ​ជា​សមាជិក​ក្រុម​តារា​ចម្រៀង​ដ៏​ល្បី Girls’ Generation នោះ​ទេ​ តារា​ស្រី​រូប​នេះ​ក៏​ជា​តារា​សម្តែង​ប្រចាំ​ប្រទេស​កូរ៉េ​ និង​ប្រទេស​ចិន​ថែម​ទៀត​ផង។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ Yoona​​ មាន​ទ្រព្យសម្បត្តិ​ចំនួន ១១ លាន​ដុល្លារ។​

៩. តារា​ចម្រៀង​ Suzy

តារា​ចម្រៀង និង​ជា​តារា​សម្តែង​រូប​នេះ​ ពិត​ជា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន។ ជាង​នេះ​ទៅ​ទៀត​ នាង​ក៏​ជា​តារា​តំណាង​ផលិតផល​ម៉ាក​ល្បី​មួយ​ប្រចាំ​ប្រ​ទេស​កូរ៉េ​ផង​ដែរ នាង​អាច​រក​ចំណូល​បាន​ប្រហែល ​៨,៨ លាន​ដុល្លារ។

១០. តារា​ចម្រៀង​ Taeyang

​ជា​សមាជិក​ក្រុម​ BIGBANG និង​ជា​អ្នក​​ចម្រៀង​ទោល​ផង​នោះ​ ប្រិយ​មិត្ត​ពិត​ជា​គ្មាន​អី​ត្រូវ​ភ្ញាក់​ផ្អើល​ទេ​ដែល​តារា​ចម្រៀង​រូប​នេះ​រក​ប្រាក់​ចំណូល​បាន​ច្រើន​នោះ។ Taeyang ត្រូវ​​គេដឹង​ថា​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ១០ លាន​ដុល្លារ៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម