តារា​កូរ៉េ ១២​ រូបមាន​មុខមាត់​ និង​ចរិត​គួរ​ឲ្យ​ស្រលាញ់​តាំង​ពី​តូច​

  • 2017-11-08 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខ​មាត់​តារា​ខ្លះ ​បាន​ផ្លាស់​ប្ដូរ​ទៅ​តាម​វ័យ​ តែ​មួយ​ចំនួន​ទៀត​ ទោះ​ជា​វ័យ​វិវត្ត​ទៅ​យ៉ាង​ណា​ក៏​ដោយ​ ក៏​មុខ​មាត់​របស់​ពួក​គេ​នៅ​តែ​គួរ​ឲ្យ​ស្រលាញ់​ដូច​កាល​នៅ​វ័យ​កុមារ​ដូច្នោះ​ដែរ។ តួ​យ៉ាង​ ដូច​តារា​កូរ៉េ​ល្បីៗ​ប៉ុន្មាន​រូប​ខាងក្រោម​នេះ​ នៅ​តែ​រក្សា​បាន​នូវ​ទម្រង់​មុខ​ដដែល​ ហាក់​មិន​ប្រែប្រួល​សោះ។

១. តារា​ចម្រៀង​ Lee Teuk (ក្រុម Super Junior)

នៅ​ពី​តូច មេ​ក្រុម Super Junior រូប​នេះ​ជា​ក្មេង​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់ម្នាក់។ លុះ​ដល់​ធំ ពេញ​វ័យ​ លោក​បាន​ក្លាយ​ជា​មេក្រុម​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ និង​តែង​ផ្ដល់​ភាព​កក់ក្ដៅដល់​​សមាជិក​រួម​ក្រុម​ផ្សេង​ទៀត។

២. តារា​ចម្រៀង Taeyeon (​ក្រុម Girls’ Generation)

តាំង​ពី​ក្មេង​មក​ទល់​ពេល​បច្ចុប្បន្ន​ តារា​ស្រី​រូប​នេះ​នៅ​តែ​មាន​កែវ​ភ្នែក​មុត​ថ្លា​ជានិច្ច។

៣. តារា​ចម្រៀង​ G-Dragon (ក្រុម BIGBANG)

មេ​ក្រុម​ BIGBANG រូប​នេះ កាល​ពី​តូច មាន​មុខ​មាត់​គួរ​ឲ្យ​ស្រលាញ់។ រីឯ​ស្ទីល​ធ្វើ​ខ្លួន​លេង​ម៉ូត​ខោអាវ​វិញ បើ​ធៀប​នឹង​បច្ចុប្បន្ន​មិន​ខុស​គ្នា​ប៉ុន្មានទេ។

៤. តារា​ចម្រៀង Irene (ក្រុម Red Velvet)

Irene នៅ​ពី​ក្មេង​ពិត​ជា​ស្រស់​ស្អាត​ណាស់​ មិន​ខុស​ពី​ Irene ក្នុង​ពេល​បច្ចុប្បន្ន​ទេ ទោះ​បី​អាយុ​ច្រើន​យ៉ាងណាក្ដី។

៥.  តារា​ចម្រៀង Doojoon (ក្រុម HIGHLIGHT)

តារា​ចម្រៀង​រូប​នេះ​​ពិត​ជា​មាន​មន្ត​ស្នេហ៍​តាំង​ពី​តូច​រហូត​ដល់​ធំ។ ក្នុង​នាម​ជា​មេក្រុម​ របស់​ក្រុម​ HIGHLIGHT លោក​តែង​បង្ហាញ​កាយវិការ​យក​ចិត្ត​ទុកដាក់​ចំពោះ​មិត្ត​រួម​ក្រុម​ ហើយ​រឹត​តែ​ទង្វើ​នេះ​ កាន់តែ​ធ្វើ​ឲ្យនារីៗ​ ឈ្លក់​វង្វេង​មិនតិច​ទេ។

៦. តារា​ចម្រៀង Yonghwa (ក្រុម CNBLUE)

Yonghwa បាន​ទាក់​ចិត្ត​ទាក់​បេះ​ដូង​នារីៗ​ជាច្រើន​ជាមួយ​ភ្នែក​ដ៏​ធំ​មូល​ក្រឡង់​របស់​លោក​តាំង​តែ​ពី​តូច រហូត​ពេញ​រូប ពេញ​រាង។

៧. តារា​ចម្រៀង Sunggyu (ក្រុម INFINITE)

Sunggyu មិន​បាន​ផ្លាស់​ប្តូរ​បន្តិច​សោះ ទម្រង់​មុខ​របស់​លោក​គឺ​ដូច​កាល​នៅ​ពី​ក្មេង​ខ្លាំង​ណាស់។

៨. តារា​ចម្រៀង​ Jihyo (ក្រុម​ TWICE)

មេ​ក្រុម​ TWICE តារា​ចម្រៀង​ Ji Hyo បាន​ធំ​ពេញ​វ័យ​ច្រើន ប៉ុន្តែ​នាង​នៅ​តែ​មាន​ចរិត​គួរ​ឲ្យ​ស្រលាញ់​ដដែល។

៩. តារា​ចម្រៀង Rap Monster (ក្រុម BTS)

​Rap Monster ពី​តូច​គួរ​ឲ្យ​ស្រលាញ់ ធំ​ឡើង​ក៏​នៅ​តែ​គួរ​ឲ្យ​ស្រលាញ់។

១០. តារា​ចម្រៀង ZICO (ក្រុម Block B)

តារា​ចម្រៀង​ ZICO បាន​ផ្លាស់​ប្ដូរ​ពី​ក្មេង​តូច​ដ៏​គួរ​ឲ្យ​ក្នាញ់​ទៅ​ជា​មនុស្ស​ប្រុស​សង្ហា​មាន​មន្ត​ស្នេហ៍​ម្នាក់​ ប៉ុន្តែ​បបូរ​មាត់​ និង​ការ​ចូល​ចិត្ត​អាហារ​ពណ៌​ទឹក​ក្រូច​របស់​លោក​នៅ​តែ​ដដែល។

១១. តារា​ចម្រៀង​ Seungyoon (ក្រុម WINNER)

Seungyoon​ ពិត​ជា​ក្មេង​ដ៏​គួរ​ឲ្យ​ស្រលាញ់​ណាស់​ ជា​ពិសេស​ភ្នែក​តូចៗ​របស់​លោក​ ពី​ក្មេង​យ៉ាងណា​ ឥឡូវ​នេះ​ក៏​នៅ​តែ​ស្អាត​មិន​ប្រែ។​

១២. តារាចម្រៀង​ JiWon (ក្រុម SECHSKIES)

ពី​តូច JiWon ជា​ក្មេង​ម្នាក់​ដែល​គួរ​ឲ្យ​ស្រឡាញ់​មិន​សរសើរ​មិន​បាន តែដល់​ពេល​ធំ​ដឹង​ក្ដី​ លោក​នៅ​តែ​រក្សា​ចរិត​នេះ​ដដែល។ ម្យ៉ាង​លោក ក៏​ជា​មេក្រុម​ដ៏​មាន​ចិត្ត​ល្អ​ផងដែរ៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា