Pepe ថា អ្នក​គាំទ្រក្លឹប Real Madrid មាន​ទឹក​ចិត្ត​គាំទ្រ នៅ​ស្ទើរ​ជាង​អ្នក​គាំទ្រ​ក្លឹប​ថ្មី​ខ្លួន

  • 2017-11-07 12:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ធ្លាប់​លេង​ឲ្យ​ក្លឹប Real Madrid ដល់​ទៅ​ជាង ១០​ ឆ្នាំ​ក៏​ដោយ ខ្សែ​ការពារ Pepe កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា អ្នក​គាំទ្រ​ក្លឹប​មួយ​នេះ ​មាន​ទឹក​ចិត្ត​គាំទ្រ​ពុះ​កញ្ជ្រោល​មិន​ឈ្នះ​អ្នក​គាំទ្រ​ក្លឹប​ទួរគី​ Besiktas ដែល​ជា​ក្លឹប​ថ្មី​របស់​ខ្លួន​ឡើយ។

ខ្សែ​ការពារ​ Pepe

Pepe បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន beIN Sports ថា៖ **"ក្នុង​ពិភព​បាល់ទាត់ គេ​តែង​តែ​និយាយ​ថា អ្នក​គាំទ្រ​ក្លឹប Real Madrid មាន​ទឹក​ចិត្ត​គាំទ្រ​ពុះ​កញ្ជ្រោល​ណាស់ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​ការ​ពិត​ឡើយ។** ពួក​គេ​មិន​មែន​អញ្ចឹង​ទេ។ ខ្ញុំ​ដឹង​ថា អ្នក​គាំទ្រ​ក្លឹប Real Madrid ប្រហែល​ជា​មិន​ចង់​លឺ​ខ្ញុំ​និយាយ​បែប​នេះ​ទេ ប៉ុន្តែ​នេះ​គឺ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ"។

ក្នុង​ន័យ​សរសើរ​អ្នក​គាំទ្រ​ក្លឹប​ថ្មី​ខ្លួន ខ្សែ​ការពារ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "អ្នក​គាំទ្រ​ក្លឹប Besiktas មាន​ទឹក​ចិត្ត​គាំទ្រ​មោះមុត​ណាស់។ ពេល​ដែល​អ្នក​ចូល​ដល់​ទី​លាន​ប្រកួត អ្នក​នឹង​លឺ​សំឡេង​គាំទ្រ​មិន​ចេះ​ឈប់​ពី​អ្នក​គាំទ្រ​ក្លឹប​មួយ​នេះ។ បរិយាកាស​បែប​នេះ​ មាន​ភាព​ខុស​គ្នា​ណាស់​ពី​បរិយាកាស​គាំទ្រ​នៅ​ក្លឹប Real Madrid។ នៅ​ទួរគី ប្រជាពលរដ្ឋ​ស្រលាញ់​វិស័យ​កីឡា​ណាស់ ពួក​គេ​គិត​តែ​រឿង​បាល់ទាត់​ទេ"។​

ខ្សែ​ការពារ​ Pepe ទើប​តែ​ចាក​ចេញ​ពី​ក្លឹប Real Madrid ទៅ Besiktas​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១៧ នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​លេង​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​តាំង​ពី​ឆ្នាំ ២០០៧៕

អ្នក​គាំទ្រ​ក្លឹបទួរគី​ Besiktas

ប្រភព៖ Express | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម