Line-up អ៊ីតាលី​ប៉ះ​បារាំង​ពាន World Cup ២០០៦ សល់​តែ Buffonមួយ​គត់ មិន​ទាន់​ចូល​និវត្តន៍

  • 2017-11-07 14:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចូល​និវត្តន៍​របស់​​ខ្សែ​បម្រើ Andrea Pirlo កាល​ពី​ម្សិល​មិញ មាន​ន័យ​ថា ក្នុង​ចំណោម​កីឡាករ​ទាំង ១១​រូប ដែល​បាន​ដាក់​ចូល​លេង​តាំង​ពី​ដើម​តង់​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន World Cup ជាមួយ​បារាំង កាល​ពី​ឆ្នាំ ២០០៦ នៅ​សល់​តែ​អ្នក​ចាំ​ទី​ Gianluigi Buffon មួយ​ប៉ុណ្ណោះ​តែ​នៅ​បន្ត​លេង​ក្នុង​បាល់ទាត់​អាជីព ក្រៅ​ពី​ហ្នឹង​បាន​ចូល​និវត្តន៍​អស់​បាត់​ទៅ​ហើយ។

ខ្សែ​បម្រើ Andrea Pirlo

នេះ​ជា Line-up របស់​ជម្រើស​ជាតិ​អ៊ីតាលី​កាល​ពី​ពេល​នោះ៖

អ្នក​ចាំ​ទី៖ Gianluigi Buffon (គ្រោង​ចូល​និវត្តន៍​ពេល​ចប់​រដូវ​កាល ២០១៧/២០១៨)

  • ខ្សែ​ការពារ៖ Gianluca Zambrotta (ចូល​និវត្តន៍​ឆ្នាំ២០១៤) , Fabio Cannavaro (ចូល​និវត្តន៍​ឆ្នាំ២០១១) , Marco Materazzi(ចូល​និវត្តន៍​ឆ្នាំ២០១១), Fabio Grosso(ចូល​និវត្តន៍​ឆ្នាំ២០១២)

  • ខ្សែ​បម្រើ៖ Mauro Camoranesi(ចូល​និវត្តន៍​ឆ្នាំ២០១៤), Gennero Gattuso(ចូល​និវត្តន៍​ឆ្នាំ២០១៣), Andrea Pirlo(ចូល​និវត្តន៍​ឆ្នាំ២០១៧), Simone Perrotta(ចូល​និវត្តន៍​ឆ្នាំ២០១៣)

  • ខ្សែ​ប្រយុទ្ធ៖ Francesco Totti(ចូល​និវត្តន៍​ឆ្នាំ២០១៧), Luca Toni(ចូល​និវត្តន៍​ឆ្នាំ២០១៦)៕

តាម​រយៈ​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា អ្នក​ចាំទី​ដៃ​ស្អិត Buffon របស់​ជម្រិត​ជាតិ​អ៊ីតាលី​ក៏​គ្រោង​នឹង​ព្យួរ​ស្បែក​ជើង​ពី​ពិភព​បាល់​ទាត់​ដូច​អ្នក​ទាំង ១០ ខាង​លើ​ដែរ បន្ទាប់​ពី​ការ​ជម្រុះ World Cup 2018 ខាង​មុខ​នេះ​រួច៕

អ្នក​ចាំទី​ដៃ​ស្អិត Buffon
Line-up របស់​ជម្រើស​ជាតិ​អ៊ីតាលី​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី