ក្លឹប​មួយ​នៅ​ទួរគី ចង់​បាន Fellaini ពី Man Utd

  • 2017-11-07 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ប្រធាន​ក្លឹប​ទួរគី Besiktas កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​និយាយ​ថា ខ្សែ​បម្រើ​កម្ពស់​ខ្ពស់ Marouane Fellaini គឺ​ស្ថិត​នៅ​ក្នុង​បញ្ជី​កីឡាករ​ដែល​ក្លឹប​មួយ​នេះ​នឹង​ព្យាយាម​ទិញ​នា​ពេល​ខាង​មុខ។

ខ្សែ​បម្រើ​កម្ពស់​ខ្ពស់ Marouane Fellaini

លោក Metin Albayrak សមាជិក​ប្រធាន​ក្រុម​ប្រធាន​ក្លឹប​ទួរគី​មួយ​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ “Fellaini ជា​កីឡាករ​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​យើង។ យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​នាំ​រូប​គេ​ឲ្យ​មក​លេង​ឲ្យ​ក្លឹប​យើង"។ ទោះ​ជា​យ៉ាង​ណា លោក Albayarak បាន​និយាយ​ថា៖ "មិន​មែន​មាន​តែ​ Fellaini មួយ​ទេ​ ដែល​ក្លឹប​តាម​ទិញ នៅ​មាន​កីឡាករ​ជា​ច្រើន​ទៀត​ដែល​ក្លឹប​កំពុង​តាម​ដាន​យ៉ាង​ចិត្ត​ទុក​ដាក់"។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា៖ "គម្រោង​ក្នុង​ការ​ទិញ​ដូរ​កីឡាករ មិន​បញ្ចប់​ត្រឹម​នេះ​ឡើយ ពួក​យើង​កំពុង​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​លើ​កិច្ចការ​មួយ​នេះ"។

ខ្សែ​បម្រើ Fellaini បាន​ចាក​ចេញ​ពី​ក្លឹប Everton ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Manchester United កាល​ពី​ឆ្នាំ ២០១៣ ក្នុង​តម្លៃ​ជិត ៣០​លាន​ផោន។ បើ​ទោះ​ជា​រង​ការ​ទិតៀន​ជា​ច្រើន​កាល​ពី​ពេល​កន្លង​មក ខ្សែ​បម្រើ​ហាក់​មាន​ទម្រង់​លេង​ល្អ និង​ជា​កីឡាករ​សំខាន់​មួយ​រូប​របស់​ក្លឹប​បិសាច​ក្រហម ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់ការ Jose Mourinho៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហ៊ីម រស្មី