ត្រៀម​ចង្កៀង​ឲ្យ​ហើយ! ជិត២០តំបន់​នៅ​ភ្នំពេញ​ EDC នឹង​​ផ្ដាច់​ភ្លើង​រាប់​ម៉ោង

  • 2017-11-08 02:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពី​ថ្ងៃទី​១០ ដល់ ១២​វិច្ឆិកា ២០១៧ អគ្គិសនី​កម្ពុជា នឹង​ផ្អាកផ្គត់ផ្គង់​ភ្លើង​នៅ១៥ តំបន់​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​តំបន់​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​កណ្ដាល ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គិសនី​កម្ពុជា។

តំបន់ និង​ពេលវេលា​ដែល​ត្រូវ​ផ្តាច់ភ្លើងនៅតាមតំបន់​ផ្សេងៗក្នុងរាជធានី​ភ្នំពេញ៖

  • ថ្ងៃ​សុក្រ​ទី១០ ខែ​វិច្ឆិកា៖ សង្កាត់​ចោមចៅ​ទី២ ផ្សារ​ថ្មី២ ចោមចៅ​ទី១ បឹងកក់​ទី២ ទួលសង្កែ​ទី២ ភ្នំពេញ​ថ្មី គោកឃ្លាង និងឃ្មួញ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​​អគ្គិសនី​ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

  • ថ្ងៃ​សៅរ៍​ទី១១ ខែ​វិច្ឆិកា៖ សង្កាត់​ចោមចៅ​ទី១ គោករកា ដង្កោ ជើងឯក ស្ទឹងមានជ័យ​ទី៣ បឹងទំពន់​ទី១ និង​បឹង​ទំពន់​ទី២ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ចាប់ពី​ម៉ោង​៩ព្រឹក ដល់ ៥​ល្ងាច។

  • ថ្ងៃអាទិត្យ​ទី១២ ខែ​វិច្ឆិកា៖ សង្កាត់​បឹងរាំង តំបន់​មួយ​ចំនួន​ចាប់ពីសង្កាត់​និរោធ ដល់ស្រុក​លើក​ដែក ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ ៥​ល្ងាច។

ចំណែក​នៅ​ខេត្ត​កណ្ដាល​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដូច​ខាង​ក្រោម​នេះ៖

  • ថ្ងៃអាទិត្យ​ទី១២ ខែ​វិច្ឆិកា៖ ស្រុក​លើក​ដែក សង្កាត់​ព្រែកថ្មី ព្រែកប្រា តាខ្មៅ កំពង់​សំណាញ់ និង​តំបន់​មួយ​ចំនួន​ចាប់ពី​ឃុំ​បែកចាន ដល់ឃុំ​ដំណាក់​អំពិល ក្នុង​ស្រុក​អង្គស្នួល ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ ៥​ល្ងាច៕

អត្ថបទ៖ វឌ្ឍនៈ