ប៉ះ​មីយ៉ាន់ម៉ា ​ក្រុម​កម្ពុជា​​ក៏​គិត​រឿង​លទ្ធផល​ដែរ មិនមែនតែមិត្តភាពធម្មតាទេ

  • 2017-11-08 03:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​កម្ពុជា​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា​នៅ​ល្ងាច​ម៉ោង​៦:៣០​នាទី​ស្អែក​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

មុន​ការ​ប្រកួត​នេះ​ដែរ ​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ការ​ប្រកួត។ មួយ​វិញ​ទៀត ​នេះ​ជា​ការ​ប្រកួត​មួយ​ដែល​កីឡាករ​ទាំង​អស់​ត្រូវ​បញ្ចេញ​សមត្ថភាព​ឱ្យ​អស់ ដើម្បី​ទទួល​ហ្សកដានី​ដែល​ជា​ការ​ប្រកួត​ផ្លូវ​ការ​មួយ។ ចំពោះ​លទ្ធផល​វិញ ​លោក​មិន​គិត​វា​ជា​រឿង​ធំ​នោះ​ទេ ត្បិត​អី​មីយ៉ាន់ម៉ា​និង​កម្ពុជា​យក​ប្រកួត​នេះ​ជា​ប្រកួត​កម្ដៅ​សាច់​ដុំ ​ត្រៀម AFC Asian Cup ​ដូច​គ្នា៕

អត្ថបទ៖ មុន្នីរម្យ