គ្រូ​មីយ៉ាន់ម៉ា ​ថា ​មក​កម្ពុជា​ដើម្បី​ជ័យជម្នះ

  • 2017-11-08 04:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Gerd Zeise ​គ្រូ​បង្វឹក​​មីយ៉ាន់ម៉ា​បាន​បង្ហាញ​ពី​គោលជំហរ​ក្រុម​របស់​​ខ្លួន​ថា ​មក​ទឹក​ដី​កម្ពុជា​គឺ​លេង​ដើម្បី​ឈ្នះ​បើ​ទោះ​ជា​ការ​ប្រកួត​មិត្ត​ភាព​ក៏​ដោយ។

លោក Gerd Zeise

​ក្រុម​កម្ពុជា នឹង​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​​មីយ៉ាន់ម៉ា​នា​វេលា​ម៉ោង ៦:៣០​នាទី​ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ដែល​ជា​ការ​ប្រកួត​ត្រៀម​ខ្លួន​ជួប​ហ្សកដានី​ក្នុង​​ការ​ប្រកួត​ផ្លូវ​ការ​វគ្គ​ជម្រុះ AFC Asian Cup ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​​​​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​និយាយ​ថា ​ជំនួប​មិត្ត​ភាព​នេះ​ជា​​​រឿង​​ល្អ​បំផុត​សម្រាប់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ត្រៀម​ខ្លួន​ការ​ប្រកួត​ផ្លូវ​ការ​មក​ដល់។ ចំពោះ​ទស្សនៈ​របស់​លោក ​ការ​មក​ទឹក​ដី​កម្ពុជា​លើក​នេះ​គឺ​លេង​ដើម្បី​ឈ្នះ។

​លោក​បន្ថែម​ថា ​បើ​ក្រឡេក​មើល​កម្រិត​សមត្ថភាព​របស់​កម្ពុជា​បច្ចុប្បន្ន ​មាន​ភាព​រីក​ចម្រើន​ជាង​កាល​ពីរ​ឬ​បី​ឆ្នាំ​មុន​ខ្លាំង ទាំង​បច្ចេកទេស​ ការ​បទ​បែន​លើ​ទីលាន និង​ភាព​រហ័សរហួន​។ លោក​គិត​ថា ជំនួប​នេះ​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ សម្រាប់​ក្រុម​មីយ៉ាន់ម៉ា​ក្នុង​ការ​យក​ឈ្នះ​ម្ចាស់​ផ្ទះ។

​​មីយ៉ាន់ម៉ា​ការ​ប្រកួត​ជា​មួយ​កម្ពុជា​គឺ​ដើម្បី​ត្រៀម​ខ្លួន​ជួប​ក្រុម​ខ្លាំង​ឥណ្ឌា ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​វគ្គ​ជម្រុះ AFC Asian Cup នៅ​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​