ចម្លែក​ហួស! បុរស​ម្នាក់​រស់​នៅ​លើ​ដើម​ដូង​មិន​ព្រម​ចុះ​ដី អស់​រយៈ​ពេល ៣​ឆ្នាំ

  • 2017-11-08 09:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល ៣​ឆ្នាំ​ហើយ បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់ បាន​រស់​នៅ​លើ​ដើម​ដូង មិន​ព្រម​ចុះ​មក​ប៉ះ​ដី​សោះ ព្រោះ​តែ​មាន​អារម្មណ​ភ័យ​ខ្លាច​គេ​តាម​សម្លាប់ រហូត​ដល់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជួយ​កាល​ពី​ខែ​មុន។

បុរស​ដ៏​ចម្លែក​នេះ មាន​ឈ្មោះ Gilbert Sanchez មាន​អាយុ៤៧ឆ្នាំ ជា​អ្នក​រស់​នៅ​កោះ Mindanao នៃ​ប្រទេស​ហ្វីលីពីន។ សារព័ត៌មាន​ក្នុង​ស្រុក GMA បាន​ទៅ​ដល់​កន្លែង​ដែល​បុរស​ខាង​លើ​រស់នៅ ដើម្បី​ស្វែង​យល់​ពី​ការ​ពិត ព្រោះ​ល្បី​ត​គ្នា​ពី​រឿង​ដ៏​ចម្លែក​នេះ។

ប្អូន​ប្រុស​របស់ Sanchez ឈ្មោះ Aldrian បាន​ប្រាប់​ថា បង​ប្រុស​របស់​លោក ចេះ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​គេ​តាម​សម្លាប់។ លោក Sanchez ជា​កូន​បង​បង្អស់​នៃ​ត្រកូល​គ្រួសារ ដែល​មាន​កូន ៨​នាក់។ លោក​មាន​ប្រពន្ធ​ដែរ តែ​ស្លាប់​ចោល​តាំង​ពី​ឆ្នាំ​២០០០ បន្ទាប់​ពី​ផ្ដល់​កំណើត​ដល់​កូន​ទី២។

ក្នុង​តំបន់​ដែល Sanchez រស់​នៅ មាន​អាកាសធាតុ​ប្រែ​ប្រួល​ជា​និច្ច គឺ​រដូវ​ក្ដៅ ក្ដៅ​ខ្លាំង ហើយ​បើ​រដូវ​​ភ្លៀង​វិញ មាន​ព្យុះ​ប្រហែល២០ ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​បែរ​ជា Sanchez អាច​រស់​នៅ​លើ​ដើម​ដូង​បាន ហើយ​សូម្បី​គ្រួសារ​របស់​លោក ក៏​ពិបាក​ពន្យល់​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត បុរស​ចម្លែក​នេះ​បាន​ទុក​កាំ​បិត​ទុក​ក្បែរ​ខ្លួន ការពារ​អ្នក​ដែល​មាន​បំណង​ឡើង​ទៅ​ជួយ​យក​លោក​ចុះ​មក​វិញ​ផង​ដែរ។ ចំពោះ​អាហារ​វិញ ម្ដាយ​របស់​លោក តែង​យក​ទៅ​ឲ្យ​ដល់​ដើម​ដូង តាំង​ពី​ចាប់​ផ្ដើម​ឡើង​ទៅ​រស់​នៅ​ក្នុង​ឆ្នាំ​២០១៤។ យូរ​ម្ដង ម្ដាយ​របស់ Sanchez ក៏​បាន​យក​កន្ត្រៃ​ទៅ​ឲ្យ ដើម្បី​កាត់​សក់​ផង​ដែរ។

ទោះ​បែប​នេះ​ក្ដី កាល​ពី​ខែ​មុន ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​ជួ​បុរស​ចម្លែក​នេះ ដោយ​កាត់​ដើម​ដូង និង​បន្ទាប​មក​ម្ដង​បន្តិចៗ។ លោក Sanchez ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ព្រោះ​រាង​កាយ​លោក ត្រូវ​បាន​សត្វ​ល្អិត​ទិច និង​​ស្លាក​ស្នាម​កន្ទួល​ជា​ច្រើន។ លោក Sanchez ត្រូវ​ព្យាបាល​ដោយ​ពេទ្យ​រោគ​ចិត្ត​ទៀត ព្រោះ​ពេល​នេះ​អារម្មណ៍​មិន​នឹងន​ឡើយ៕

ទស្សនាវីដេអូ៖

ចុចអានអត្ថបទ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ គង់ វិសាល