អាយុ២២សោះ Bellerin បង្ហើបគម្រោងក្រោយចូលនិវត្តន៍ពីបាល់ទាត់បាត់

  • 2017-11-09 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះជាមានវ័យទើបតែ ២២ឆ្នាំក៏ដោយ Hector Bellerin បានរៀបផែនការជីវិតក្រោយពេលចូលនិវត្តន៍ពីពិភពបាល់ទាត់រួចបាត់ទៅហើយ ដោយកីឡាករសញ្ជាតិអេស្ប៉ាញបង្ហើបថា ខ្លួនគ្រោងនឹងបើកក្រុមហ៊ុនភ្នាក់ងារទីផ្សារនាពេលខាងមុខ។

ការបង្ហើបនេះធ្វើឡើងក្រោយពេលរូបគេ ទើបតែទទួលបានសញ្ញាប័ត្រផ្នែកទីផ្សារពីសាកលវិទ្យាល័យ Pennsylvania របស់សហរដ្ឋអាមេរិក។ Bellerin បានបញ្ជាក់ពីមូលហេតុនៃការបង្កើតផែនការជីវិតទាំងវ័យក្មេង ទៅគេហទំព័រ Arsenal Player ថា៖ "ខ្ញុំស្គាល់កីឡាករមួយចំនួន ដែលមិនដឹងថាខ្លួនត្រូវធ្វើអី ក្រោយពេលចូលនិវត្តន៍។ អ៊ីចឹងហើយ វាជារឿងសំខាន់ណាស់ ចំពោះខ្ញុំក្នុងការគិតគូរឲ្យហើយអំពីរឿងហ្នឹង ព្រោះអនាគតមើលមិនឃើញ"។

កីឡាករវ័យ ២២ឆ្នាំថ្លែងទៀតថា៖"ជួនកាលពេលដែលកីឡាករបាល់ទាត់ចូលវ័យ ៣០ជាង ពួកគេចាប់ផ្ដើមគិតហើយ ថាតើពួកគេនឹងត្រូវធ្វើអីបន្តទៀត ប៉ុន្តែជួនកាលលេងៗទៅក៏របួស អ៊ីចឹងគិតម្ដេចនឹងទាន់ទៅ វ័យប៉ុណ្ណឹងហើយ"៕

ប្រភព៖ Goal   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម