ទៀត​ហើយ! Dortmund ផ្ញើ​សារ​អបអរ​ថ្ងៃ ៩​វិច្ឆិកា មក​កម្ពុជា

  • 2017-11-09 04:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផេក​ហ្វេកប៊ុក​​ផ្លូវការ​របស់​ក្រុម​ខ្លាំង​នៅ​អាល្លឺម៉ង់ Borussia Dortmund បាន​បង្ហោះ​សារ​អបអរ​ថ្ងៃ​ទិវា​ឯករាជ្យជាតិ​មក​កម្ពុជា ប្រហែល​ជា​មួយ​ម៉ោង​មុន​នេះ។

សារ​ដែល​ភ្ជាប់​ជាមួយ​រូប​ក្រុម​កីឡាករ Dortmund បាន​សរសេរ​​ជា​ភាសា​ខ្មែរ​ថា៖ "អបអរសាទរ​ខួប​លើក​ទី៦៤​នៃ​ទិវា​ឯករាជ្យជាតិ​កម្ពុជា (រូប​ទង់​ជាតិ​កម្ពុជា)"។ ត្រឹម​រយៈពេល​ដ៏​ខ្លី​សារ​នោះ​មាន​​អ្នក​ចែក​ចាយ​បន្ត​​ដល់​ជាង​៤០០​ដង និង​ការ​បញ្ចេញ​មតិ​តប​​អរគុណ​ទៅ​វិញ​ជា​ច្រើន​ ជា​​ពិសេស​ប្រជាជន​កម្ពុជា​ផ្ទាល់​តែម្ដង។

​​​​​​ចាត់​ទុក​​ជា​រឿង​ថ្មី​មួយ​ទៀត ព្រោះ​កាល​ពី​ដើម​ខែ វិច្ឆិកា​នេះ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញLa Liga ក៏​បាន​បង្ហោះ​សារ​ជូនពរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដល់​ប្រជាជន​ខ្មែរ​នៅ​លើទំព័រ Facebook ផ្លូវការ​របស់​ខ្លួន​យ៉ាង​គួរ​ឲ្យភ្ញាក់​ផ្អើលផងដែរ៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម