ស៊ីអារម្មណ៍ណាស់ ​សឿយ វិសាល ​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​នៅ​អូឡាំពិក

  • 2017-11-10 03:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់មិញ​នេះ ​កីឡាករ សឿយ វិសាល ​បាន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​របស់​ខ្លួន​រៀបការ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​មិត្តភាព​ជាមួយ​មីយ៉ាន់ម៉ា។

វិសាល ខ្សែ​ការពារ​កម្ពុជា​ដែល​អ្នក​គាំទ្រ​ទូទៅ​មើល​ឃើញ​ថា​មិន​សូវ​ចេះ​និយាយ​ស្ដី ​និង​បង្ហាញ​មុខ​មិត្ត​ស្រី​នៅ​លើ​បណ្ដាញ​សង្គម​ប៉ុន្មាន​នោះ​ទេ។ ដោយ​ឡែក​កាល​ពី​យប់មិញ​នេះ រូបគេ​បែរ​ជា​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយ​ទៅ​វិញ ​ដោយ​បាន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​របស់​ខ្លួន​រៀបការ​យ៉ាង​ឡូយ​តែ​ម្ដង។ ចំណុច​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សរសើរ​ដល់​ខ្សែ​ការពារ​រូប​នេះ ​ថា​ស្ងាត់​ៗ​ចេះ​ប្រើ​ក្បាច់​ឡើង​ឡូយ​តែ​ម្ដង។

អត្ថបទ៖ មុន្នីរម្យ